• 2021-11-17 08:05:29
  • ចម្រៀង

ព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ក្លាយជាអ្នកដែលត្រូវ លី ណូរ៉ា ដៅទុកសម្រាប់ជីវិតសិល្បៈចុងក្រោយរបស់ខ្លួន !

  • 2021-11-17 08:05:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែងប្រុស លី ណូរ៉ា អះអាងថាខ្លួនបានប្រឡូកក្នុងវិស័យសិល្បៈតាមរយៈអាជីពសម្ដែងជាង១៤ឆ្នាំហើយ។ បើគិតពីបទពិសោធន៍ និងជួបតួសម្ដែងល្បីៗ គឺមានច្រើនស្ទើរាប់ភ្លេច ប៉ុន្ដែលោកនៅមានក្ដីប្រាថ្នាមួយចុងក្រោយក្នុងអាជីពសម្ដែងរបស់ខ្លួន គឺចង់ជួបតារាចម្រៀង៣នាក់។

ត្បិតថា លី ណូរ៉ា មានស្រុកកំណើតក្នុងខេត្ដកំពង់ចាម ជាមួយតារាចម្រៀងហង្សមាស ខេមរៈ សិរីមន្ដ ប៉ុន្ដែទាំងនៅក្នុង និងក្រៅឆាកសិល្បៈលោកមិនបានជួបសម្ដែង ឬច្រៀងជាមួយគ្នាសោះ។ ការ្យនេះហើយដែលលោកប្រាថ្នាចង់ក្លាយជាតួអង្គសម្ដែងម្នាក់ក្នុងបទចម្រៀងMV របស់ ខេមរៈ សិរីមន្ដ និងតារាចម្រៀង២រូបទៀត គឺ ព្រាប សុវត្ថិ និងខេម នៅក្នុងផលិតកម្ម Galaxy Navatra។

លោក លី ណូរ៉ា បានប្រាប់Sabay ក្នុងឱកាសដែលរូបលោកត្រូវបានប្រកាសតែងតាំងជាទូតសុឆន្ទៈសម្រាប់គម្រោងផ្ទះលំហែមួយដែលគេជឿថាមានតម្លៃខ្លួនខ្ទង់៤ម៉ឺនដុល្លារ ថា ទាំងខ្សែភាពយន្ដភាគ ឈុតផ្សព្វផ្សាយពាណិជ្ជកម្ម និងការសម្ដែងនៅក្នុងMV ផ្សេងៗបានជួបតួល្បីៗច្រើនហើយ ដូច្នេះលោកនឹងព្យាយាមរកឱកាសដើម្បីបានជួបសម្ដែងក្នុងបទចម្រៀងតារាទាំង៣នេះ។

លី ណូរ៉ា៖”និយាយទៅចម្ងាយពីផ្ទះខ្ញុំ ទៅផ្ទះបងខេមរៈ ជិះម៉ូតូអត់ដល់កន្លះម៉ោងផងហ្នឹង! ខ្ញុំនៅក្ដីប្រាថ្នាចុងក្រោយផ្នែកចម្រៀងហ្នឹង…គឺចង់បានថតនៅក្នុងបទរបស់គាត់ទាំងបង ខេមរៈ និងបង ព្រាប សុវត្ថិ ក្រៅពីហ្នឹងខ្ញុំធ្លាប់ជួបអស់ហើយ”។

តារាសម្ដែង លី ណូរ៉ា បានប្រឡូកក្នុងវិស័យសិល្បៈតាំងពីឆ្នាំ២០០៧ ដោយមិនបានប្រឡងសមត្ថភាពសម្ដែង ឬប្រកួតក្នុងកម្មវិធីសិល្បៈណាមួយឡើយ គឺលោកទទួលបានឱកាសសម្ដែងតាមរយៈមិត្ដភក្ដិម្នាក់។ ទាំងខ្សែភាពយន្ដ និងMV រូបលោក ត្រូវបានអ្នកដឹកនិយមឲ្យដើរជាតួអង្គកាចសាហាវ និងឈ្នានីស ហើយបច្ចុប្បន្នក្រៅពីជោគជ័យខាងសិល្បៈ លោកក៏ជោគជ័យខាងជំនួញអលនទ្រព្យខ្លាំងណាស់ដែរ៕

ជិន សុភ័ក្ដ្រ

មតិយោបល់