• 2021-11-22 04:02:31
  • ព័ត៌មាន

តារាសម្ដែងកូនកាត់រុស្សី រូបសង្ហា រៀនបានខ្ពស់ ការងារល្អ និយាយបានច្រើនភាសាទៀត!

  • 2021-11-22 04:02:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក សួន រ៉ានីរ៉ាស៊ីន គឺជាតារាសម្ដែងកូនកាត់រុស្សីយ៉ាងកម្រម្នាក់ ហើយអ្វីដែលរឹតតែកម្រទៀតនោះ គឺថាបុរសសង្ហារូបនេះ រៀនបានខ្ពស់ ការងារក៏ល្អ ព្រមទាំងអាចនិយាយបានច្រើនភាសាថែមទៀត។

តាមការឲ្យដឹងតារាកូនកាត់ខ្មែររុស្ស៊ី រ៉ានីរ៉ាស៊ីន អាចនិយាយបាន៣ភាសាយ៉ាងស្ទាត់ជំនាញឯណោះក្នុងការងារទំនាក់ទំនងប្រចាំថ្ងៃ ដោយមិនត្រូវការអ្នកបកប្រែមកជួយនោះទេ។

ភាសាទាំង៣នោះ រួមមាន ភាសាខ្មែរ អង់គ្លេស និង រុស្ស៊ី ក្នុងចំណោមនេះ ភាសារុស្ស៊ី លោកបានប្រាប់ថា មិនបានទៅចូលរៀននៅសាលាណាត្រឹមត្រូវឡើយ ប៉ុន្តែលោកទទួលបានការបង្ហាត់បង្រៀនយ៉ាងយកចិត្តទុកដាក់ពីអ្នកម្ដាយដែលជាជនជាតិរុស្ស៊ីផ្ទាល់ទាំងការនិយាយ និងសរសេរ។

ត្បិតពេលនេះ សួន រ៉ានីរ៉ាស៊ីន អាចនិយាយបាន៣ភាសាក៏ពិតមែន តែលោកមានគម្រោងចង់រៀនភាសាចិនបន្ថែម ប្រសិនបើថ្ងៃណាមួយខ្លួនមានឱកាស ដើម្បីងាយស្រួលក្នុងការស្វែងរកទីផ្សារការងារល្អដែលទទួលបានប្រាក់ខែខ្ពស់។

តាមការឲ្យដឹងពីសាមីខ្លួន លោក សួន រ៉ានីរ៉ាស៊ីន បានឲ្យដឹងថា បច្ចុប្បន្ន លោកមិនតែការងារសិល្បៈមួយមុខនោះទេ ប៉ុន្តែលោកក៏ប្រកបការងាររដ្ឋនៅក្រសួងមួយថែមទៀតផង។ លោកថា “សព្វថ្ងៃហ្នឹងខ្ញុំមិនធ្វើតែតារាសម្ដែងមួយមុខទេ គឺខ្ញុំធ្វើការនៅក្រសួងប្រៃសណីយ៍ ហើយខ្ញុំបានចប់បរិញ្ញាបត្រផ្នែក ធនាគារហិរញ្ញវត្ថុ និងបានបញ្ចប់ថ្នាក់អនុបណ្ឌិត ផ្នែកគ្រប់គ្រងរដ្ឋបាលពាណិជ្ជកម្ម។ ដូច្នេះហើយទើបខ្ញុំចង់រៀនភាសាចិនបន្ថែមទៀត"៕

អត្ថបទ៖ ទារិកា

មតិយោបល់