• 2021-11-23 02:40:46
  • ព័ត៌មាន

៣ក្រុមហ៊ុនចុងក្រោយ​នេះ ផ្ដល់តម្លៃខ្លួន តន់ ចន្ទសីម៉ា កប់ហ្មង! ឥឡូវនាងបរិច្ចាគវិញ១០០លានរៀល

  • 2021-11-23 02:40:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងលំដាប់កំពូលរបស់ផលិតកម្មGalaxy គឺកញ្ញា តន់ ចន្ទសីម៉ា បានបរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន១០០លានរៀល ដើម្បីលើកកម្ពស់សិល្បៈបុរាណខ្មែរដែលការបរិច្ចាគបែបនេះគេកម្រឃើញនៅក្នុងជីវិតជោគជ័យរបស់សិល្បករ ឬសិល្បការិនីខ្មែរណាស់។

បន្ទាប់ពីរុញកេរ្ដិ៍ឈ្មោះរបស់ខ្លួនឲ្យកាន់តែល្បីតាមរយៈបទចម្រៀង”Are you OK?” កាលពីពេលថ្មីៗនេះ កញ្ញា តន់ ចន្ទសីម៉ា បានបង្ហាញទឹកចិត្ដសប្បុរស និងស្រឡាញ់សិល្បៈបុរាណខ្មែរកាន់តែខ្លាំង ដោយឧបត្ថម្ភប្រាក់១០០លានរៀល ទៅកាន់សិល្បៈបុរាណដូចជា៖ ល្ខោនខោល ចាប៉ីដងវែង និងសមាគមអ្នកនិពន្ធខ្មែរ តាមរយៈនាយកដ្ឋានភាពយន្ដ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

តន់ ចន្ទសីម៉ា៖”នាងខ្ញុំពិតជារំភើបគ្មានអ្វីប្រៀបផ្ទឹមបានឡើយ ព្រោះប៉ុន្មានថ្ងៃនេះសីម៉ាទទួលបានការផ្សព្វផ្សាយលើក្រុមហ៊ុនធំៗបីដោយទទួលបានប្រាក់ឈ្នួលដែលមិនធ្លាប់ស្រមៃពីមុនមក។ នាងខ្ញុំមានតែម្រាមដៃដប់អរគុណពុកម៉ែបងប្អូនទាំងអស់គ្នា សម្រាប់ភាពជោគជ័យដ៏ធំមួយនេះក្នុងជីវិតខ្ញុំ”។

ត្បិតថាតារាចម្រៀងស្រីរូបនេះ មិនបានបង្ហាញឈ្មោះក្រុមហ៊ុនទាំងបី ហើយមានទំហំប្រាក់ឈ្នួលប៉ុន្មាននោះ ក៏គេដឹងជាស្រេចថាមិនមែនប្រាក់ឈ្នួលល្មមៗធ្វើឲ្យ តន់ ចន្ទសីម៉ា ឬអ្នកគ្រប់គ្រងតារាចម្រៀងរូបនេះលាន់មាត់នោះទេ ព្រោះកន្លងធ្លាប់គេទម្លាយថាតម្លៃខ្លួនតន់ ចន្ទសីម៉ា ចេញក្នុង១កម្មវិធីមិនក្រោមម៉ឺនដុល្លារឡើយ។ ទោះជាយ៉ាងណា សីម៉ា បញ្ជាក់ថា លទ្ធផលដែលបានមកនេះ គឺដោយសារមានការគាំទ្រពីមហាជន៕

ជិន សុភ័ក្ដ្រ

មតិយោបល់