• 2021-11-25 09:13:25
  • ជីវិតតារា

ក្តៅៗ ! បវរកញ្ញា MGI ២០២១ ឆ្លើយតបភ្លាមៗ ក្រោយមានការរិះគន់រឿងសម្លៀកបំពាក់ក្នុងថ្ងៃសំភាសន៏

  • 2021-11-25 09:13:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយមានការរិះគន់ជាច្រើនពីសំណាក់អ្នកគាំទ្រនៅក្នុងបណ្តាញសង្គម រឿងសម្លៀកបំពាក់របស់បវរកញ្ញា សុត ធីតា ស្លៀកក្នុងថ្ងៃចូលសំភាសន៏ ពេលនេះនាងបានស្នើរសុំរឿងមួយដល់អ្នករិះគន់នាង ។

នៅប៉ុន្មាននាទីមុននេះ បវរកញ្ញា MGI កញ្ញា ប៉ូគឹមហេង សុតធីតា ដែលជាបវរកញ្ញាតំណាងឲ្យកម្ពុជា ក្នុងកម្មវិធី”Miss Grand International ២០២១ ក្រោយទទួលបាន ខមមិន ជាច្រើននៅក្នុងបណ្តាញសង្គម រឿងនាងស្លៀករ៉ូបមិនសាកសមចូលរួមក្នុងកម្មវិធីសំភាសន៏ ដោយមើលទៅខុសគ្នាឆ្ងាយពីប្រទេសផ្សេងៗ ដោយមិនសាកសមស្លៀកសំលៀកបំពាក់នេះចូលរួមក្នុងកម្មវិធីសំភាសន៏ឡើយ រហូតបានធ្វើឲ្យនាងបង្ហាញអារម្មណ៏ពិត រួមទាំងស្នើរសុំទៅកាន់អ្នកគាំទ្រទាំងអស់ នៅក្នុងការសំភាសន៏ខ្លីៗមួយរបស់ពិធីករទាំងពីរដោយនាងបាននិយាយជាភាសារខ្មែរ ទៅកាន់អ្នកគាំទ្ររបស់នាងចំពោះសម្លៀកបំពាក់ដែលនាងបានពាក់នៅក្នុងថ្ងៃសំភាសន៏នេះ ក្នុងនោះនាងសូមឲ្យបងប្អូនទាំងអស់គ្នាមេត្តាយោគយល់ដល់នាង និងបន្តការគាំទ្រលើកទឹកចិត្តដល់រូបនាងបន្តទៀត ។

ចំណែកអ្នកគាំទ្រជាច្រើនបានចូលខមមិននិយាយរឿងការស្លៀកពាក់នេះ ដោយអ្នកខ្លះថា រូបនេះស្អាតហើយ តែប្រើខុសពេល ចំណែកអ្នកខ្លះទៀតថា ឈុតនេះទៅសម្ភាសន៍គឺ “ មិនសមទេ " ហេតុផលគឺ ការចូលបន្ទប់សម្ភាសន៍ គឺគេបង្ហាញពីបុគ្គលិកលក្ខណៈដូចចូលសម្ភាសន៍ធ្វេីការ តែងខ្លួនបែបជាស្រ្តីដឹកនាំ រៀបរយ ដែលអាចអោយគេឃេីញពីអត្តចរិតនិងការរៀបចំខ្លួនធ្វេីការ មិនមែនស្លៀករ៉ូបដូចចូលរួមកម្មវិធីអាហារពេលល្ងាចនោះទេ៕

សូមទស្សនាវីដេអូខាងក្រោមនេះ ៖

អត្ថបទ៖ Tep Sovannmoly

មតិយោបល់