• 2021-12-01 05:01:25
  • ជីវិតតារា

រំជួលចិត្តពេក ! MGI ២០២១ សុតធីតា ស្រក់ទឹកភ្នែកជាលើកទី២ ត្រង់ពាក្យពោលមួយឃ្លា

  • 2021-12-01 05:01:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បវរកញ្ញា Miss Grand Cambodia ២០២១ ស្រក់ទឹកភ្នែកជាលើកទី២ ក្រោយបង្ហាញឈុត «ក្សត្រីក្រុងកម្ពុជានៃវប្បធម៌អរិយធម៌» ដែលបានបង្ហាញនៅលើឆាកអន្តរជាតិកាលពីយប់មិញ រហូតធ្វើឲ្យប្រិយមិត្តរំជួលចិត្តតាម ។

កាលពីយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ម្សិលមិញនេះ កញ្ញា ប៉ូគឹមថេង សុតធីតា ក្រោយពីបានបង្ហាញឈុតតំណាងជាតិនៅក្នុងការប្រកួត Miss Grand Cambodia ២០២១ រួចមក នាងបានLive វីដេអូភ្លាមៗ ដើម្បីឲ្យប្រិយមិត្តដែលជាអ្នកគាំទ្រនាងបានដឹងពីទំហំចិត្តដែលរំភើបរំជួលចិត្តដែលកើតមានចំពោះនាង នៅពេលដែលនាងបានគ្រងឈុត «ក្សត្រីក្រុងកម្ពុជានៃវប្បធម៌អរិយធម៌» នៅលើឆាកអន្តរជាតិ ហើយអ្វីដែលធ្វើឲ្យនាងស្រក់ទឹកភ្នែកជាលើកទី២នោះគឺ Script ដែលពិធីករអាននៅលើឆាកអន្តរជាតិក្នុងប្រទេសថៃ ធ្វើឲ្យពិភពលោកកាន់តែស្គាល់ច្បាស់ ជាពិសេសត្រង់ឃ្លា Angkor wat is belong to Cambodia និង Cambodia’s Rising star ។ ចំណែកលើកទី១ដែលនាងស្រក់ទឹកភ្នែកនោះគឺនៅពេលដែលនាងស្លៀកឈុតតំណាងជាតិ ដើម្បីសមឆាក ក៏នាងរំជួលចិត្តខ្លាំងដែរ រហូតទប់ទឹកភ្នែកមិនជាប់ ។

ក្នុងនោះ សុតធីតា បានបញ្ជាក់ថា ការដែលនាងស្រក់ទឹកភ្នែកនេះ មិនមែនជាការឈឺចាប់ មិនមែនជាការពិបាកចិត្ត មិនមែនសម្តែង រឺចង់បង្ហាញពីភាពទន់ខ្សោយរបស់នាងទេ នាងស្រក់ទឹកភ្នែកនេះ គឺនាងស្រក់ក្នុងន័យរំភើបចិត្ត រំជួលចិត្តខ្លាំង អារម្មណ៏ដែលមានមោទកភាពខ្លាំង នៅពេលដែលនាងបានបង្ហាញពីអ្វីដែលជារបស់ខ្មែរទៅកាន់ពិភពលោកឲ្យគេបានស្គាល់។

សូមទស្សនាវីដេអូខាងក្រោមនេះ ៖

អត្ថបទ៖ Tep Sovannmoly

មតិយោបល់