• 2021-12-01 08:22:56
  • ជីវិតតារា

តោះពួតដៃគ្នា ! MGI ២០២១ សុតធីតា សំណូមពរទាំងអស់គ្នា ធ្វើរឿងដ៏អស្ចារ្យទាំងនេះសម្រាប់កម្ពុជា

  • 2021-12-01 08:22:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បវរកញ្ញា Miss Grand Cambodia ២០២១ កញ្ញា ប៉ូគឹមថេង សុតធីតា សុំសំណូមពរដល់ប្រជាជនកម្ពុជា ជួយធ្វើរឿងដ៏អស្ចារ្យសម្រាប់ប្រទេសកម្ពុជា ឲ្យក្លាយជាឈុតដែលអស្ចារ្យជាងគេ ក្នុងការប្រឡងនៅប្រទេសថៃ ។

នៅប៉ុន្មាននាទីមុននេះ កញ្ញា ប៉ូគឹមថេង សុតធីតា បានLive វីដេអូ ក្នុងគណនីផ្ទាល់ខ្លួន ដោយបាននិយាយរឿងឈុតតំណាងជាតិដែលនាងបានស្លៀកកាលពីយប់មិញ ធ្វើឲ្យប្រិយមិត្តគ្រប់គ្នាសរសើរពីការខិតខំប្រឹងប្រែងរបស់នាងដោយធ្វើបានយ៉ាងល្អបំផុត រួមទាំងពោពេញទៅដោយភាពអង់អាចក្លាហាន លេចធ្លោ ដែលនាងធ្វើបានយ៉ាងរលូន មិនត្រឹមតែប៉ុណ្ណោះនាងបានសុំណូមពរដល់ប្រជាជនកម្ពុជា ឲ្យចូលទៅ Like និង Share នៅក្នុងផេក Miss Grand International និង Instagram ដើម្បីឲ្យឈុតតំណាងជាតិរបស់កម្ពុជា «ក្សត្រីក្រុងកម្ពុជានៃវប្បធម៌អរិយធម៌» មួយនេះ ក្លាយជាឈុតដែលអស្ចារ្យជាងគេ នៅលើឆាកអន្តរជាតិ តែប្រសិនបើគ្រប់គ្នាមិនចូលទៅ Like និង Share នៅក្នុងផេកទេនោះ ពិតណាស់គឺមិនបានទទួលពិន្ទុឡើយ ។

Miss Grand Cambodia ២០២១ កញ្ញា ប៉ូគឹមថេង សុតធីតា សុំសំណូមពរ ទៅដល់ប្រិយមិត្តទាំងអស់គ្នា សូមកុំសរសេរពាក្យមិនសមរម្យទៅលើបវរកញ្ញាណាមួយ នៅលើផេកហ្វេសប៊ុកទាំងអស់របស់ Miss Grand ព្រោះវាហាក់មិនសមរម្យល្អឡើយ សូមបែរមកពីការខឹងរឺមិនពេញចិត្តទាំងនោះ ទៅជា ខិតខំប្រឹងប្រែងយកជ័យជំនះមួយនេះ ដោយការពួតដៃគ្នា Like និង Share វិញទើបមានប្រយោជន៏ជាង ៕

អត្ថបទ៖ Tep Sovannmoly

មតិយោបល់