• 2021-12-01 11:23:06
  • ព័ត៌មាន

Rihanna ទទួល​បាន​​ ងារ​ជា​ វីរនារី​របស់​ប្រទេស​បារបាដូស​

  • 2021-12-01 11:23:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​តារា​ចម្រៀង​ Rihanna ត្រូវ​បាន​ផ្ដល់​ ងារ​ជា​ វីរនារី​របស់​ប្រទេស​បារបាដូស​ ដែល​ជា​ងារ​ខ្ពស់​បំផុត​នៅ​ក្នុង​ប្រទេស​មួយ​នេះ​ កាល​ពី​ថ្ងៃ​ទី​៣០​ ខែ​វិច្ឆិកា ឆ្នាំ​២០២១​ម្សិលមិញ​ ក្នុង​ពិធី​អបអរ​ប្រកាស​ជា​ផ្លូវការ​នៃ​ប្រទេស​បារបាដូស​នេះ​ បាន​ក្លាយ​ទៅ​ជា​ប្រទេស​ប្រកាន់​យក​របប​សាធារណរដ្ឋ​។

អ្នក​ស្រី​ Mia Mottley នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​បារបាដូស​ បាន​ធ្វើការ​ប្រកាស​ជា​សាធារណៈ​ក្នុង​កម្មវិធី​ខាង​លើ​នេះ​ ក្នុង​ការ​ផ្ដល់​ងារ​ជា​ វីរនារី​របស់​ប្រទេស​នេះ​ទៅ​ Rinhanna ដោយ​រំពឹង​​ថា​ កំពូល​តារា​ចម្រៀង​ និង​អ្នក​ជំនួញ​រូប​នេះ​ នឹង​ធ្វើ​ឲ្យ​ប្រទេស​បារបាដូស​នេះ​រីកមុខ​រីក​មាត់​ ដោយ​សារ​តែ​ស្នាដៃ​របស់​នាង​បន្ថែម​ទៀត​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Rihanna ជា​តារា​ចម្រៀង​ និង​អ្នក​ជំនួញ​មាន​ដើម​កំណើត​បារបាដូស​ ដែល​មាន​ភាព​ល្បី​ល្បាញ​ និង​ជោគជ័យ​ខ្លាំង​ទាំង​នៅ​ក្នុង​ប្រទេស​ខ្លួន​ និង​សហរដ្ឋអាមេរិក​ ដោយ​ធ្លាប់​ជួយ​ការងារ​ថ្នាក់​រដ្ឋ​ និង​សង្គម​ជា​ច្រើន​ផង​ដែរ​នៅ​ក្នុង​ប្រទេស​កំណើត​ខ្លួន​៕

ប្រភព៖ Reuters ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់