• 2021-12-02 03:45:22
  • ជីវិតតារា

ចាប់អារម្មណ៍អត់ សម្លៀកបំពាក់ MGI ២០២១ សុតធីតា មានពណ៌ក្រហមសឹងគ្រប់ឈុត ?

  • 2021-12-02 03:45:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រប់គ្នាមានបានចាប់អារម្មណ៏ដែរទេ ចំពោះសម្លៀកបំពាក់របស់បវរកញ្ញា MGI ២០២១ កញ្ញា ប៉ូគឹមថេង សុតធីតា មានពណ៌ក្រហមសឹងតែគ្រប់ឈុតសុទ្ធតែស្រស់ស្អាតទាំងអស់ ។

គ្រប់គ្នាបានដឹងរួចហើយថា កម្មវិធីប្រកួតសម្រស់ដ៏ធំរបស់ Miss Grand International ២០២១ កំពុងដំណើរការយ៉ាងរលូន ដែលកម្មវិធីនេះបានរៀបចំឡើងនៅខេត្តភូកេត ប្រទេសថៃ ដោយក្នុងនោះគេឃើញមានបវរកញ្ញាស្រស់ស្អាតជាច្រើនរូបដែលតំណាងឱ្យប្រទេសនានាជុំវិញពិភពលោកកំពុងតែប្រឡងប្រជែងដណ្តើមជ័យលាភីជាបវរកញ្ញាគ្រងមកុដ ។

ជាមួយគ្នានោះដែរបវរកញ្ញាតំណាងប្រទេសកម្ពុជា គឺកញ្ញា ប៉ូគឹមថេង សុតធីតា ក៏មិនចាញ់ប្រទេសដ៏ទៃទៀតនោះដែរ ទាំងសម្រស់ ភាពឆ្លាតវៃ រួមទាំងសម្លៀកបំពាក់ដែលនាងបានស្លៀកចូលរួមប្រកួត គឺសុទ្ធតែស្រស់ស្អាត និងទាក់ទាញទៀតផង ។ តែបើនិយាយពីរឿងសម្លៀកបំពាក់វិញ ឃើញថា បវរកញ្ញាតំណាងប្រទេសកម្ពុជា គឺកញ្ញា សុតធីតា សម្បូរទៅដោយសម្លៀកបំពាក់ដែលមានពណ៌ក្រហម សឹងគ្រប់ឈុតតែម្តង ជាក់ស្តែងដូចជា ឈុតតំណាងជាតិ ឈុតរាត្រីសមោសរពណ៌ក្រហមឈ្មោះថា «រតនៈមច្ឆរ័ត្ន» រួមទាំងឈុតមួយចំនួនទៀតផងដែរ ។

សូមទស្សនាឈុតដូចខាងក្រោមនេះ ៖

អត្ថបទ៖ Tep Sovannmoly

មតិយោបល់