• 2021-12-02 08:20:30
  • ព័ត៌មាន

ខឹងគេឡើងញ័រមាត់ ទើប ពេជ្រ សោភា ទម្លាយរឿងបរិច្ចាគថវិកាជួយសង្គមច្រើន តែមិនបញ្ចេញតួលេខ

  • 2021-12-02 08:20:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងស្រីរបស់ផលិតកម្មរស្មីហង្សមាស ពេជ្រ សោភា ក្ដៅស្លឹកត្រចៀកនឹងអ្នករិះគន់ចពោះការបរិច្ចាគថវិកាផ្ទាល់ខ្លួនរបស់នាងទៅលើសកម្មភាពមនុស្សធម៌ និងជួយសង្គម។ ប្រតិកម្មនេះធ្វើឡើងក្រោយពីនាងបានបរិច្ចាគថវិកា៥០០ដុល្លារ សម្រាប់បវរកញ្ញា(MGI) សុធីតា ប៉ូគីមថេង ហើយត្រូវអ្នកលេងFacebook ម្នាក់រិះគន់ថា “ទ្រលាន់នឹងការបរិច្ចាគ ហើយលាក់តួលេខផ្ដល់ជំនួយពិតប្រាកដ"។

មិនបង្អង់យូរ ក្រោយទទួលបានសាររិះគន់បែបនេះ នៅរសៀលថ្ងៃទី២ ខែធ្នូ អ្នកនាង ពេជ្រ សោភា បានឆ្លើយតបទៅវិញក្នុងន័យឌឺដងថា៖ សូមបងប្អូនកុំធ្វើតាមនាងអី ថ្ងៃក្រោយចង់ជួយគេផុសលុយឲ្យច្រើនៗ ឲ្យចំៗ ដើម្បីឲ្យគេជឿចិត្ដ។ នាងថា តាមទម្លាប់នាងមិនដែលបង្ហាញចំនួនលុយក្នុងប្រតិបត្ដិការធនាគារទេ តែអាចសួរខាងសមាគមចាប៉ីដែលនាងធ្លាប់បរិច្ចាគ ហើយរឿងនេះ បើនាងមិនបរិច្ចាគពិត មិនដែលសុខៗ ខPage Miss Grand Cambodia ផុសអគុណនាងនោះទេ។

ពេជ្រ សោភា៖ "អត់ជួយខ្មែរទេ ចាំតែចាប់(កំហុស)ខ្មែរទៅបានហើយ...សត្វបរោខោ ទំមែកពោធិ៍ ស៊ីផ្លែជ្រៃ បង”។

បន្ទាប់ពីក្ដៅស្លឹកត្រចៀក ហើយចេញមុខប្រតិកម្មទាំងការLive ផ្ទាល់ និងបង្ហោះសារតាមបណ្ដាញសង្គមFacebook នៅរសៀលនេះ ពេជ្រ សោភា ក៏បង្ហើបថា នាងធ្លាប់បរិច្ចាគថវិកាផ្ទាល់ខ្លួនច្រើនលើកច្រើនសារទៅសមាគមចាប៉ី និងស្ថាប័នដែលមានបេសកកម្មមនុស្សធម៌ជាច្រើនទៀត ប៉ុន្ដែនាងមិនដែលបញ្ចេញតួលេខ ឬប្រកូសប្រកាសចង់បានមុខមាត់ដូចអ្នកដែលរិះគន់នាងលើកឡើងទេ៕

ជិន សុភ័ក្ដ្រ

មតិយោបល់