• 2021-12-02 10:51:45
  • ព័ត៌មាន

តាមព័ត៌មាន Marian Rivera នឹងជ្រើសជាគណៈកម្មការរបស់កម្មវិធី Miss Universe ឆ្នាំ ២០២១

  • 2021-12-02 10:51:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាមដំណឹងចេញផ្សាយមក​ បាន​ឲ្យដឹង​ថា​ Marian Rivera អាច​នឹង​ក្លាយជា គណៈកម្មការមួយរូប សម្រាប់កម្មវិធី Miss Universe ដែល​នឹងបង្ហាញ​ខ្លួនក្នុងពេល​ឆាប់ៗ។

យ៉ាងណា​មិញ សម្រាប់ Marian ក៏បានបង្ហោះរូបមួយសន្លឹក អមជាមួយនឹង​ Caption «ជាកិត្តិយសណាស់  #grateful»

ជាមួយគ្នា​នោះ ថ្នាក់ដឹកនាំនៃក្រុមការងាររៀបចំកម្មវិធី Miss Universe ក៏នឹង​ប្រកាសថា​ គណៈកម្មការ ៦រូប​ នឹង​ចូលរួមជាមួយនឹង Marian សម្រាប់​ការ​ប្រកួតអស្ចារ្យនេះ។

កម្មវិធីនេះ​ទៀតសោតនឹងផ្សាយចេញពីប្រទេស​អ៊ីស្រាអែល នៅ​ថ្ងៃទី១៣ ខែធ្នូ ដែល​មាន​ Steve Harvey និង Ashley Graham ជាពិធីករ។

តួយ៉ាង សម្រាប់បេក្ខនារី ​ំMiss Universe International សម្រាប់កម្ពុជា​មានបវរកញ្ញា ងិន ម៉ារ៉ាឌី ជាតំណាងរបស់កម្ពុជាដែលនឹង​ឡើងបង្ហាញសមត្ថភាពអស្ចារ្យ ទៅកាន់ពិភពលោក៕

អត្ថបទ៖ យី សុធារី

មតិយោបល់