• 2021-12-03 02:55:41
  • ព័ត៌មាន

កំពុងរកមុខអ្នកច្នៃម៉ូដ! តែសួរសិន ឈុតគ្រងដោយបេក្ខភាពតំណាងជាតិកម្ពុជាមួយនេះម៉េចដែរ?

  • 2021-12-03 02:55:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បេក្ខភាពតំណាងជាតិកម្ពុជា ក្នុងកម្មវិធី”MGI” គឺកញ្ញា សុធីតា ប៉ូគីមថេង បានធ្វើឲ្យភ្ញៀវជាតិ និងអន្ដរជាតិបើកភ្នែកធំៗសម្លឹងទៅនាងដែលកំពុងគ្រងឈុតដ៏ល្អឯករបស់ខ្មែរថ្មីមួយទៀតលើឆាកប្រកួតយប់មិញ។

បន្ទាប់ពីមានការគាំទ្រច្រើនលើឈុតតំណាងជាតិ គឺឈុតធំដែលមានរូបប្រាសាទអង្គវត្ដ រំលេចដោយទង់ជាតិខ្មែរ និងអក្សសាស្ដ្រខ្មែរ ស្រាប់តែមហាជនភ្ញាក់ផ្អើល និងស្ងើចសរសើរនូវឈុតថ្មីមួយទៀត។

អ្នកកាន់Page Miss Grand Cambodia បានបញ្ចេញរូបថតជិត១០សន្លឹក អមដោយសារខ្លីមួយថា៖”Wow Miss Grand Cambodia 2021 ឈុតនេះ…យ៉ាងម៉េចដែរ? ស្អាតណាស់រកនិយាយមិនត្រូវ”។

ប្រភពក្រៅផ្លូវការមួយបានបង្ហើបថា ឈុតដែលកញ្ញា ប៉ូគីមថេង កំពុងគ្រងនេះ គឺជាស្នាដៃរចនាម៉ូដឡើងដោយអ្នកច្នៃម៉ូដឈ្មោះ Ka Nearsa។ ទោះជាយ៉ាងSabay មិនទាន់អាចទាក់ទងលោក Ka Nearsa ដើម្បីបញ្ជាក់ថាតើឈុតនេះរូបលោកជាអ្នកច្នៃឡើង ឬមិនមែននោះទេ គិតត្រឹមម៉ោង៩ និង៣០នាទ នាថ្ងៃទី៣ ខែធ្នូ នេះ។

តោះ…! ទស្សនាឈុតដែលកញ្ញា សុធីតា ប៉ូគីមថេង គ្រងដើរបង្អួតភ្នែកភ្ញៀវជាតិ និងអន្ដរជាតិ ព្រមទាំងគណកម្មការ រៀបចំការប្រកួត”Miss Grand International” នៅភូកេត ប្រទេសថៃទាំងអស់គ្នា៖

ជិន សុភ័ក្ដ្រ

មតិយោបល់