• 2021-12-03 03:02:41
  • ព័ត៌មាន

ទាំងពីរវគ្គពី សុធីតា យប់មិញធ្វើបានល្អបំផុត គ្មានភ្លាត់សូម្បីបន្តិច ផ្ទុះការគាំទ្រយ៉ាងសម្បើម (វីដេអូ)

  • 2021-12-03 03:02:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វគ្គប្រកួតបឋមនៃកម្មវិធី MGI បានធ្វើឡើងកាលពីយប់ថ្ងៃទី ២ ខែធ្នូ ២០២១ នាទឹកដីក្រុងបាងកក ។ គ្រប់បវរកញ្ញាទាំងអស់បានបញ្ចេញសមត្ថភាពអស់ពីខ្លួនដើម្បីដណ្ដើមបានការចាប់អារម្មណ៍ពីមហាជន និងជាពិសេសពីគណៈកម្មការ ។ ក្រឡេកមកមើលបវរកញ្ញាតំណាងប្រទេសកម្ពុជាឯណេះវិញ កាលពីយប់មិញនេះមិនបានធ្វើឱ្យអ្នកគាំទ្រខកបំណងឡើយ ពោលគឺនាងធ្វើបានល្អបំផុតទាំងឈុតរាត្រីស្រមោលស និងឈុតហែលទឹក។ ទាំងពីរវគ្គបវរកញ្ញា ប៉ូគីមថេង សុធីតា ពិតជាធ្វើបានល្អខ្លាំង នាំឱ្យផ្ទុះការកោតសរសើរព្រោងព្រាតពេញបណ្ដាញសង្គម ពិសេសអ្នកគាំទ្រកម្ពុជា ពិតជាមានមោទកភាពខ្លាំង ។

បើនិយាយពីឈុតរាត្រីស្រមោលសវិញ បវរកញ្ញា MGI កម្ពុជា សុធីតា បានស្លៀកជាមួយនឹងឈុតច្នៃឡើងយយ៉ាងពិសេសរំលេចជាមួយពណ៌ទឹកមាស លម្អដោយត្បូងចែងចាំង ស័ក្ដិសមគ្មានទាស់ជាមួយនឹងខ្លួន និងដំណើរ ព្រមជាមួយការតុបតែង ផាត់មុខ ម៉ូតសក់ដ៏ទាក់ទាញទៀតនោះ ធ្វើឱ្យនាងកាន់តែលេចធ្លោខ្លាំងលើឆាកអន្តរជាតិមួយនេះ។ បើក្រឡេកមកមើលឈុតហែលទឹកឯណេះវិញ សុធីតា បានផ្លាស់ប្ដូរទាំងដំណើរ ទាំងទឹកមុខ ដើរយ៉ាងស្វាហាប់ បញ្ចេញរាងដ៏ស្រឡូន ដើរកាច់បង្អួតរាងជាមួយនឹងកាយវិការដ៏រស់រវើក ពោរពេញដោយបទពិសោធ មិនសរសើរមិនបាន ៕

តោះមកទស្សនាវីដេអូខាងក្រោមន៖

មតិយោបល់