• 2021-12-03 04:13:15
  • ព័ត៌មាន

អបអរសាទរ Cardi B ត្រូវបាន​តែងតាំងជានាយិកាផ្នែកច្នៃប្រឌិតប្រចាំទស្សនាវដ្ដី Playboy

  • 2021-12-03 04:13:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅល្ងាចថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ បណ្ដាញ​ផ្សព្វផ្សាយព័ត៌មានល្បីៗជា​ច្រើន​របស់បរទេស​បាន​ឲ្យដឹង​ថា​ Cardi B ត្រូវ​បាន​តែង​តាំង​ក្លាយជា នាយិកាផ្នែកច្នៃប្រឌិតប្រចាំទស្សនាវដ្ដី Playboy។ នេះ​ជា​លើកដំបូង​ហើយ ដែលទស្សនាវដ្ដី​សម្រាប់យុវវ័យ​មួយនេះបាន​តែង​តាំង​តំណែង​ពិសេសមួយនេះ ហើយ Cardi B ក៏ត្រូវទទួល​តួនាទីសំខាន់ទៀតដែរ។

គ្មាន​អ្វី​ហាមចិត្តរបស់ Cardi B មិនឲ្យរំភើបបានទេ ដោយនាង​បានសរសេរបង្ហោះនៅ​លើ​គណនីសង្គមផ្ទាល់ខ្លួនថា៖ «សម្រាប់ខ្ញុំ ក្នុងការក្លាយជាសមាជិក​របស់គ្រួសារ Playboy ប្រៀបដូចជាសុបិន ហើយខ្ញុំ​ដឹង​ថាអ្នកទាំងអស់គ្នានឹង​ពេញចិត្តនូវអ្វី​ដែល​យើង​បាន​រួមគ្នាសហការ»។

សូម្បី នាយកប្រតិបត្តិរបស់ PLBY Group លោក Ben Kohn ក៏បាន​លើកសរសើរ Cardi B ដែរ ថា​នាង​គឺជា​មនុស្សម្នាក់ដែលឆ្លាត និង​មាន​សមត្ថភាព​មិនធម្មតា ជាពិសេស​គំនិតច្នៃប្រឌិតរបស់នាង ពិតជា​ស៊ីគ្នា​នឹង​ Playboy ណាស់៕

អបអរសាទរ Cardi B!!!

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់