• 2021-12-03 08:17:12
  • ព័ត៌មាន

ប្រកាសផ្លូវការ លទ្ធផលបទ K-Pop សម្រាប់រឿងភាគកូរ៉េល្បីៗបំផុតទាំង ១០ ប្រចាំ ២០២១

  • 2021-12-03 08:17:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី០១ ខែធ្នូ Spotify បាន​បង្ហាញពីលទ្ធផលប្រចាំ​ឆ្នាំ សម្រាប់​អ្នក​ឈ្នះដែល​មានអ្នកគាំទ្រ​ខ្លាំងជាងគេ ដោយក្នុងនោះ​មាន​ទាំងកំពូលអាល់ប៊ុម តារា​ចម្រៀង បទ​ចម្រៀង និង Podcast ដែល​ស្ថិតនៅ​លើ Platform ចេញ​ពី​អ្នក​ប្រើប្រាស់លើសពី ៣៨១លាននាក់ទៅទៀតជុំវិញ​ពិភពលោក។

ដោយឡែក​ខាងក្រោម​នេះ គឺ​ជា​បទ​ចម្រៀង​ K-Pop ក្នុងរឿងទាំង ១០បទ ដែល​ល្បីជាងគេ​ប្រចាំ​ឆ្នាំ ២០២១។ លទ្ធផល​នេះ​ ផ្អែក​តាមការប្រមូលទិន្នន័យដោយ Spotify ផ្ទាល់៖

១០. បទ “I’m In The Mood For Dancing” របស់ Yuju

៩. បទ “Call Me Maybe” របស់ Saya

ជាបទក្នុងរឿង «True Beauty» មានអ្នក Stream ៧,១៥លានដង

៨. បទ “Love So Fine” របស់ Eunwoo (ASTRO)

ជាបទក្នុងរឿង «True Beauty» មានអ្នក Stream ៩,៣៥លានដង

៧. បទ “Starlight” របស់ Chani (SF9)

ជាបទក្នុងរឿង «True Beauty» មានអ្នក Stream ១៣,០លានដង

៦. បទ “I’m Missing You” របស់ Sunjae

ជាបទក្នុងរឿង «True Beauty» មានអ្នក Stream ១៩,១លានដង

៥. បទ “Aloha” របស់ Jo Jungsuk

ជាបទក្នុងរឿង «Hospital Playlist» មានអ្នក Stream ២១,៦លានដង

៤. បទ “Flower” របស់ Yoon Mirae

ជាបទក្នុងរឿង «Crash Landing On You» មានអ្នក Stream ៣៤,៦លានដង

៣. បទ “Always” របស់ Yoon Mirae

ជាបទក្នុងរឿង «Descendants of The Sun» មានអ្នក Stream ៥៥,៦លានដង

២. បទ “It’s Definitely You” របស់ Jin & V (BTS)

ជាបទក្នុងរឿង «Hwarang» មានអ្នក Stream ៨១,៨លានដង

១. បទ “Sweet Night” របស់ V (BTS)

ជាបទក្នុងរឿង «Itaewon Class» មានអ្នក Stream ១៨០,១លានដង

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់