• 2021-12-04 14:03:22
  • ព័ត៌មាន

មិនឱ្យជនរួមជាតិខកបំណងមែន! បវរកញ្ញា MGI កម្ពុជា បញ្ចេញសំឡេងយ៉ាងជឿជាក់ក្នុងវគ្គ Top10 បានល្អបំផុត

  • 2021-12-04 14:03:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិនឱ្យប្រជាជនកម្ពុជាខកបំណងឡើយបវរកញ្ញា MGI កម្ពុជា បានចូលទៅវគ្គ Top10 នឹងមានឱកាសនៅក្នុងការបញ្ចេញសមត្ថភាព បញ្ចេញសារជាសំឡេងទៅកាន់ពិភពលោក នៅលើឆាកអន្តរជាតិដ៏អស្ចារ្យបំផុត ។ នេះចាត់ទុកជាលើកដំបូងហើយសម្រាប់ MGI កម្ពុជា ដែលមានឱកាសបានចូលដល់វគ្គ Top10 ដោយទទួលបាននៅពានរង្វាន់ Miss Popular Vote ។ មិនចាញ់បវកញ្ញាប្រទេសដទៃក្នុងចំណោម ១០នាក់ឡើយ ប៉ូគីមថេង សុតធីតា បានបញ្ចេញសមត្ថភាពយ៉ាងអស់ពីខ្លួន ដោយលើប្រធានបទអំពីការបញ្ឈប់អំពើហិង្សានៅលើពិភពលោក ។

បវរកញ្ញាតំណាងប្រទេសកម្ពុជា បានលើកឧទាហរណ៍ពីប្រទេសដែលកំពុងរងនូវការប្រើប្រាស់អំពើហិង្សា ទៅលើប្រទេសមីយ៉ាន់ម៉ា ។ បន្ថែមលើពីនេះទៀតបវរកញ្ញាយើង បានថ្លែងពីសិទ្ធិមនុស្សនៅលើផែនដីតែមួយ មានសិទ្ធិទទួលបានការរស់រានមានជីវិត និងការការពារ គ្មានការរំលោភបំពាន ក្នុងនាមជាមនុស្សដូចគ្នាក្រោមមេឃតែមួយ ៕

មតិយោបល់