• 2021-12-04 15:04:19
  • ព័ត៌មាន

មកទស្សនាឈុត TOP10 របស់ MGI កម្ពុជាស្អាតមិនណយឡើយ ទោះមានការមិនពេញចិត្តពីអ្នកគាំទ្រលើឈុតនេះក៏ដោយ

  • 2021-12-04 15:04:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះបីមានពាក្យលេចឮការមិនពេញជាច្រើនពីអ្នកគាំទ្រទៅលើឈុតបវកញ្ញា MGI កម្ពុជាសម្រាប់ត្រៀមវគ្គ TOP10 យ៉ាងណាក៏ដោយ ទីបំផុតឈុតរាត្រីស្រមោលសមួយនេះ ត្រូវបានបង្ហាញលើដងខ្លួន ប៉ូគីមថេង សុតធីតា យ៉ាងស្រស់ស្អាត ហាក់ផ្ទុយពីការគិតរបស់អ្នកគាំទ្រ។ ជាមួយនឹងដំណើរយ៉ាងជឿជាក់ ទន់ភ្លន់ និងសម្រស់ដ៏ស្រស់ស្អាតរបស់ សុតធីតា បានធ្វើឱ្យឈុតក្រហម ល្អដោយរំយោលពណ៌សមួយនេះ បញ្ចេញភាពស្រស់ស្អាតមិនចាញ់បវរកញ្ញាប្រទេសដទៃទៀតនោះឡើយ ។

យ៉ាងណាមិញបវរកញ្ញាតំណាងប្រទេសកម្ពុជា មិនបានឈានដល់វគ្គកំពូលទាំង ៥ នាក់នោះឡើយ ប៉ុន្តែសម្រាប់លទ្ធផលមួយនេះ ធ្វើឱ្យប្រជាជនខ្មែរទូទាំងប្រទេសពិតជាមានមោទកភាពបំផុត សម្រាប់ការឈានដល់វគ្គកំពូលទាំង ១០រូបនេះ ។ ទោះបីជា សុតធីតា មិនបានគ្រងមកុដ តែនាងបានឈ្នះបេះដូងអ្នកគាំទ្រគ្រប់រូបរួចទៅហើយ ។ បវរកញ្ញា MGI កម្ពុជាឆ្នាំនេះ ពិតជាធ្វើបានល្អខ្លាំងគ្រប់វគ្គ មិនឱ្យទាស់មួយវគ្គណាមួយ ជាពិសេសក្នុងរាត្រីផ្ដាច់ព្រ័តនេះ ធីតា ធ្វើបានល្អជាទីបំផុតហើយ ៕

ទស្សនាការបង្ហាញខ្លួនរបស់ សុតធីតា នៅវគ្គ Top10 តាមតំណនេះ៖ https://www.facebook.com/OfficialMissGrandCambodia/videos/1079777242783306/

មតិយោបល់