• 2021-12-06 07:45:41
  • ព័ត៌មាន

រំភើបជំនួស! នេះជាទិដ្ឋភាពអ្នកគាំទ្រទៅស្វាគមន៍ដល់ព្រលានយន្ដហោះពីការវិលត្រឡប់របស់ សុតធីតា

  • 2021-12-06 07:45:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីម្សិលនេះលេចមុខអ្នកគាំទ្រយ៉ាងច្រើនសន្ធឹកនាំគ្នាឈរត្រៀបត្រារង់ចាំស្វាគមន៍យ៉ាងកក់ក្ដៅនូវការវិលត្រឡប់មកកាន់ប្រទេសកំណើតរបស់បវរកញ្ញាកម្ពុជា Miss Grand Cambodia ប៉ូគឹមថេង សុតធីតា បន្ទាប់ពីទៅប្រកួតកាលពីពាក់កណ្ដាលវិច្ឆិកា។

អាចនិយាយបានថានេះជាលើកទីមួយហើយសម្រាប់វិស័យបវរកញ្ញាកម្ពុជាដែលមានអ្នកគាំទ្រយ៉ាងច្រើននាំគ្នាឈររង់ចាំស្វាគមន៍នូវការវិលត្រឡប់មកវិញរបស់បវរកញ្ញា សុតធីតា នៅច្រកចេញព្រលានយន្ដហោះភ្នំពេញ ដែលនៅទីនោះហាក់មានសភាពអ៊ូអរស្រែកហ៊ោខ្លាំងៗពេញព្រលានតែម្ដង ដើម្បីសម្ដែងពីការគាំទ្រទៅកាន់ សុតធីតា ដែលនាងធ្វើបានល្អខ្លាំងបំផុតសម្រាប់កម្ពុជាទាំងមូល។

រូបភាពទាំងនេះពិតជាធ្វឱ្យគ្រប់គ្នារំភើបដែលអ្នកគាំទ្រចំណាយទាំងពេលវេលា និងកម្លាំងកាយចិត្តសម្រាប់ជាការលើកលើកទឹកចិត្ត និងគាំទ្រដោយមិនខ្លាចនឿយហត់ចំពោះបវរកញ្ញាកម្ពុជា។

យ៉ាងណាមិញទិដ្ឋភាពដ៏រំភើបមួយនេះក៏បានបង្ហាញពីភាពរីកចម្រើនមួយផ្នែកនៃវិស័យដើរម៉ូដកម្ពុជា ដោយមានមហាជនងាកមកចាប់អារម្មណ៍ច្រើនជាងមុន៕

មើលរូបខាងក្រោម៖

ប្រភពរូប៖ Page Miss Grand Cambodia

អត្ថបទ៖ PAV SREY PICH

មតិយោបល់