• 2021-12-06 10:20:18
  • ជីវិតតារា

សុតធីតា ទទួលពានបវរកញ្ញាលើកនេះមិនមែនប្រវត្តិសាស្ត្រលើកទី១របស់កម្ពុជាទេ តាមពិតនៅមានម្នាក់ទៀត

  • 2021-12-06 10:20:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយបវរកញ្ញា Miss Grand Cambodia ២០២១ ទទួលបានការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដីរហូតទទួលបានពានក្នុង១០នាក់ចុងក្រោយ រហូតធ្វើឲ្យគ្រប់គ្នាជាច្រើនគិតថា នេះគឺប្រវត្តិសាស្រ្តដែលកម្ពុជាទទួលបានការស្គាល់ពីអន្តរជាតិ តែនៅមានបវរកញ្ញាទេសចរណ៏ម្នាក់ទៀតក៏ទទួលបានTop 10ដែរ ។

ជាក់ស្ដែងកាលពីពេលថ្មីៗនេះ អតីតបវរកញ្ញាទេសចរណ៏អន្តរជាតិឆ្នាំ២០០៣ អ្នកនាង អ៊ីន សុខលីដា បានទម្លាយរូបថតកាលជាង១០ឆ្នាំមុន ដែលអ្នកនាងបានទៅប្រឡងនៅប្រទេសម៉ាឡេស៊ី ដោយក្នុងនោះអ្នកនាងបានចូលក្នុងជម្រើសលេខរៀងទី៥ ក្នុង១០នាក់ចុងក្រោយ ហើយកាលនោះមិនទាន់មានការផ្សព្វផ្សាយទូលំទូលាយដូចសព្វថ្ងៃនេះទេ ទើបមិនសូវមានអ្នកដឹងទូលំទូលាយ។

ប៉ុន្តែទោះជាយ៉ាងណា ចាត់ទុកថានេះគឺជាប្រវត្តិសាស្ត្រលើកទី១ហើយសម្រាប់កម្ពុជា ដោយសារ សុតធីតា អាចឈានដល់វគ្គជម្រើស ១០នាក់ចុងក្រោយក្នុងកម្មវិធី Miss Grand International ២០២១ ហើយនាងពិតជាធ្វើបានល្អណាស់៕

អត្ថបទ៖ Tep Sovannmoly

មតិយោបល់