• 2021-12-06 10:59:32
  • ជីវិតតារា

ក្តៅៗ ! MGI ២០២១ សុតធីតា ស្រក់ទឹកភ្នែករឿងអ្នកគាំទ្រខ្មែរ ជេរបវរកញ្ញាប្រទេសផ្សេង

  • 2021-12-06 10:59:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយត្រឡប់មកស្រុកខ្មែរវិញ បវរកញ្ញា Miss Grand Cambodia ២០២១ កញ្ញា ប៉ូគីមថេង សុតធីតា ស្រក់ទឹកភ្នែករហាមក៏ព្រោះរឿងអ្នកគាំទ្រខ្មែរ ជេរបវរកញ្ញាប្រទេសផ្សេង រហូតធ្វើឲ្យអ្នកគាំទ្រខ្លះសុំទោសដែលខ្លួនបានធ្វើកន្លងមក ព្រោះទ្រាំមិនបាន ។

នៅមុននេះបន្តិច បវរកញ្ញា Miss Grand Cambodia ២០២១ កញ្ញា ប៉ូគីមថេង សុតធីតា បាន Live តាមរយៈហ្វេសប៊ុកផ្ទាល់ខ្លួនរហូតស្រក់ទឹកភ្នែករហាម រឿងអ្នកគាំទ្រខ្មែរមួយចំនួន ជេរប្រមាថបវរកញ្ញារបស់ប្រទេសផ្សេង រហូតធ្វើឲ្យមានរឿងយល់ច្រឡំខ្លះៗមកលើរូបនាង ដែលធ្វើឲ្យកញ្ញាមិនសប្បាយចិត្ត ដោយនាងមិនចេញស្តីមិនចង់និយាយរឿងនេះនោះទេ តែក៏ព្រោះតែក្រុមហ៊ុនសុំឲ្យកញ្ញា Live ទើបនាងសម្រេចចិត្តតាមដើម្បីឲ្យអ្នកគាំទ្រខ្មែរមួយចំនួន មានការផ្លាស់ប្តូរឡើងវិញ ។

បវរកញ្ញា Miss Grand Cambodia ២០២១ កញ្ញា ប៉ូគីមថេង សុតធីតា បានបន្ថែមទៀតថា នាងអន់ចិត្តខ្លះដែរចំពោះអ្នកគាំទ្រនាងដែលធ្វើរឿងមិនសមរម្យបែបនេះ ហើយនាងក៏សុំសំណូមពរទៅកាន់អ្នកគាំទ្រមួយចំនួនដែលធ្លាប់បានជេរប្រមាថទៅដល់បវរកញ្ញាប្រទេសផ្សេង សុំបញ្ឈប់ទៅ ព្រោះវាមិនល្អនោះទេ កញ្ញាចង់ឲ្យគ្រប់គ្នាចេះគោរពអ្នកដ៏ទៃ ជាប្រជាជនដែលគួរឲ្យស្រលាញ់ ដែលមានព្រហ្មវិហារធម៏ មានសិលធម៏ក្នុងខ្លួន រស់នៅដោយសន្តិភាព សុំកុំធ្វើខ្លួនបែបនេះទៀត ៕

សូមទស្សនាវីដេអូខាងក្រោមនេះ ៖

អត្ថបទ៖ Tep Sovannmoly

មតិយោបល់