• 2021-12-07 05:06:19
  • ជីវិតតារា

ហេតុតែស្រលាញ់ ! ម្ចាស់ហាងរូបសង្ហា ធ្វើនំខេកផ្ទាល់ដៃយ៉ាងស្រស់ស្អាត ជូនបវរកញ្ញា សុតធីតា ដើម្បីអបអរសាទរ

  • 2021-12-07 05:06:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយត្រឡប់មកដល់កម្ពុជាមិនបានប៉ុន្មានថ្ងៃផង បវរកញ្ញាកម្ពុជា កញ្ញា ប៉ូគីមថេង សុតធីតា ទទួលបាននំខេកយ៉ាងស្រស់ស្អាតពីម្ចាស់ហាងដ៏ធំមួយ ដើម្បីស្វាគមន៏ និង អបអរសាទរដល់រូបនាងដែលបានទទួលជ័យជំនៈក្នុង១០នាក់ចុងក្រោយ រហូតធ្វើឲ្យកញ្ញា រំភើបចិត្តក្រៃលែង ។

ថ្មីៗនេះ ម្ចាស់ហាងនំខេកដែលមានរូបរាងស្រស់សង្ហា លោក វ៉ាន់ និមល បានបង្ហាញរូបនំខេកដែលរចនាឡើងដោយរូបរាងមុខមាត់របស់បវរកញ្ញា សុតធីតា មើលទៅទាក់ទាញខ្លាំង ដែលលោកធ្វើដោយដៃផ្ទាល់ ទុកប្រគល់ជូនបវរកញ្ញា សុទធីតា ។

បើតាមលោក វ៉ាន់ និមល ដែលជាម្ចាស់ហាងនំខេក Cake Away បានប្រាប់ Sabay ឲ្យដឹងថា លោកធ្វើនំនេះឡើងគឺដើម្បីស្វាគមន៏ដល់កញ្ញា សុតធីតា ហើយក៏អរគុណនាងដែរ ដែលបានធ្វើឲ្យពិភពលោកស្គាល់ខ្មែរកាន់តែច្បាស់ នៅលើឆាកអន្តរជាតិ ។ លោកបានបន្ថែមទៀតថា នំខេកនេះ គឺជាប្រភេទនំខេក ដែលលោកច្នៃជាមួយរូបភាព ហើយយកទៅបិទដោយបាញ់ច្នៃបន្ថែមដើម្បីធ្វើសក់ ហើយនំនេះគឺចំណាយពេលប្រហែល១ម៉ោងជាងទើបធ្វើរួច ។ ចំពោះនំប្រភេទនេះ បើគិតពីតម្លៃវិញខ្ទង់៦០ទៅ៧០ដុល្លា ។

លោក និមល បានឲ្យដឹងទៀតថា បវរកញ្ញា ប៉ូគីមថេង សុតធីតា ពេលបានទទួលនំនេះភ្លាមនាងហាក់មានអារម្មណ៏ភ្ញាក់ផ្អើលនិងរំភើបយ៉ាងខ្លាំង នៅពេលដែលមានអ្នកធ្វើនំនេះជូននាង ។ ម្ចាស់ហាងរូបនេះ មិនត្រឹមតែធ្វើឲ្យបវរកញ្ញា ម្នាក់នោះទេ តាមពិតទៅលោកក៏ធ្លាប់ធ្វើជូនអ្នកផ្សេងៗទៀតជាច្រើនដែលលោកពេញចិត្ត ដូចជា កញ្ញា ទេពបូព្រឹក្ស ជាដើម ៕

អត្ថបទ៖ Tep Sovannmoly

មតិយោបល់