• 2021-12-10 02:14:02
  • ព័ត៌មាន

ស្ដាយបាត់! គម្រោងត្រូវចូលរួម តែសុខៗធ្លាយដំណឹងថា Kai និង​Sehun នឹងគ្មានវត្តមានក្នុងកម្មវិធី Tencent ទេ

  • 2021-12-10 02:14:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាមព័ត៌មានដំបូងៗ បាន​បញ្ជាក់​ថា Kai និង Sehun គ្រោង​នឹង​បង្ហាញវត្តមាន​ក្នុង​កម្មវិធី Tencent Music Entertainment Awards (TMEA) របស់​ប្រទេស​ចិន​ក្នុង​ខែធ្នូនេះ ប៉ុន្តែ​ថ្មីៗ​ស្រាប់តែ​លេចដំណឹង​ថា តារា​ K-Pop ទាំងពីរ ទំនង​ជា​មិនបានចូលរួមទេ។

នៅថ្ងៃទី០៨ ខែធ្នូ បណ្ដាញផ្សព្វផ្សាយ​ចិន​ជាច្រើន​បាន​រាយការណ៍ថា​ សេចក្ដី​ប្រកាសអំពីការ​ចូលរួម​កម្មវិធី​របស់ EXO ក្នុងកម្មវិធី Tencent Music Entertainment Awards ត្រូវ​បាន​លុប​ចោល​ហើយនៅ​លើគណនី Weibo ផ្លូវការ។ បន្ថែម​ពី​លើនេះ ឈ្មោះ​របស់​សមាជិក EXO ទាំង​ ២ ដែល​ដំបូង​ឡើយ​ត្រូវ​បាន​គេ​ឧទ្ទេសនាម​ថា​ជា​ តារា​តំណាងក៏ត្រូវ​បាន​លុប​ចេញ​ដែរ។

ស្របពេល​ព័ត៌មាន​នេះ​ផ្ទុះ​ឡើង គ្រប់គ្នា​ស្រាប់តែ​ចង់ដឹង​កាន់តែ​ខ្លាំងថា​មាន​អ្វី​កើតឡើងពីក្រោយរឿងនេះ។ អ្នក​និយម​លេង​បណ្ដាញសង្គម​ចិន​កំពុង​តវ៉ា តាមអ៊ីនធើណិត ដោយ​ត្អូញត្អែរថាពួកគេ​ខំ​ទិញសំបុត្រ ក៏ដើម្បី​តែចង់ឃើញវត្តមាន​របស់ ​EXO ប៉ុណ្ណោះ តែពេល​នេះ​បែរជា​មាន​រឿង​បែបនេះទៅវិញ។

យ៉ាងណា​មិញ ការ​បង្ហាញ​ខ្លួន​របស់សមាជិក EXO នៅ​កម្មវិធី​ប្រគល់ពានរង្វាន់នៅ​ប្រទេស​ចិន ត្រូវ​បាន​គេ​រំពឹង​ថា​ជា​ការ​ចូលរួម​លើក​ដំបូង​ក្នុង​រយៈពេល ៦ឆ្នាំចាប់​តាំង​ពី​ចិន ចេញច្បាប់​ហាមឃាត់អ្វី​គ្រប់យ៉ាង​ដែល​ទាក់ទង​នឹង​កូរ៉េខាងត្បូង។

ទោះជាយ៉ាងណា ទាក់ទង​នឹង​បញ្ហា​នេះ ខាង​កម្មវិធី TMEA នៅ​មិនទាន់​ចេញ​សេចក្ដី​ប្រកាស ដើម្បីបញ្ជាក់ឲ្យច្បាស់​ពីអវត្តមាន​របស់ Kai និង Sehun សម្រាប់​កម្មវិធី​ដែល​នឹង​ធ្វើនៅ​ថ្ងៃទី១១ ខែធ្នូនៅឡើយទេ៕

ប្រភព៖ kpopstarz ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់