• 2021-12-10 07:25:00
  • ព័ត៌មាន

Guinness World Records ប្រកាសលទ្ធផលជើងខ្លាំងបំបែកឯកទគ្គកម្មផ្ទួនៗប្រចាំឆ្នាំ ២០២១

  • 2021-12-10 07:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ Guinness World Records បាន​ប្រកាស​ពី​តារា​ដែល​បាន​បំបែកកំណត់ត្រានៅ​ឆ្នាំ ២០២១​នេះ។ ក្នុង​បញ្ជី​ឈ្មោះ​តារា​ដែល​បង្ហាញ​មុខ​ក្នុងតារាង​សុទ្ធតែជាអ្នក​ដែល​សម្រេច​បាន​នូវ​ជោគជ័យ​ជា​ច្រើន និង​មិន​អាច​មើល​រំលង​បាន​នៅ​ឆ្នាំ ២០២១។

ខាងក្រោម​នេះ​តារា K-Pop ដែលបាន​បំបែក​កំណត់ត្រា​ពិសេស​ប្រចាំឆ្នាំ៖

១. BTS

នៅឆ្នាំ ២០២១ BTS បាន​បំបែក​ឯកទគ្គកម្ម ដោយ​មាន​ចំនួន Engagement ច្រើន​បំផុតលើ Twitter។ ពួកគេទទួល​បាន​ចំនួន Retweet ច្រើនសម្រាប់ក្រុម​ចម្រៀង​ដែល​អាច​ធ្វើរឿង​បែប​នេះ។ BTS ធ្លាប់ធ្វើរឿងអស្ចារ្យនេះ​ ៤ដង​រួចហើយ កាល​ពី​ឆ្នាំកន្លងទៅ។ កំណត់ត្រា​ពិភពលោក Guiness បាន​បញ្ជាក់ថា​​មិនចប់ត្រឹម​នេះទេ ព្រោះនាពេល​អនាគត BTS នឹង​អាច​ធ្វើរឿងអស្ចារ្យលើសនេះទៀតមិនខាន។

នៅ​ខែឧសភា ឆ្នាំ ២០២១ បទ «Butter» របស់ក្រុម​នេះ​ បាន​បំបែក​កំណត់ត្រា សម្រាប់វីដេអូបទ​ចម្រៀងដែល​មាន​អ្នក​ចូល​មើល​ច្រើន​មិនធម្មតាពេល​បង្ហាញវត្តមាន​លើ​ YouTube។ ក្នុង​រយៈពេល​ ២៤ ម៉ោង «Butter» អាច​រក​ចំនួន​បុកចូលមើល​ដល់ទៅ ១០៨ ២០០ ០០០ដង ឯណោះ ដែលមិនធ្លាប់​មាន​វីដេអូ​ណាអាច​ធ្វើបាន​ពីមុនមកទេ។

និយាយដល់ Spotify វិញ​ «Butter» អាច​កេណ្ឌបាន​ចំនួន Stream ដល់ទៅ ១១ ០៤២ ៣៣៥ ដងក្នុងមួយថ្ងៃ ហើយក្លាយជា​រឿងអស្ចារ្យបំផុត។ ប៉ុន្តែ បើ​សរុបជា​រួម​ពេញ មួយឆ្នាំ ២០២១ BTS គ្រង​តំណែង ជាម្ចាស់​កំណត់ត្រា​ដល់ទៅ ២៣ យ៉ាង​ងាយ​ស្រួល។

២. Rosé (BLACKPINK)

នៅខែមីនា ឆ្នាំ២០២១ Rosé បាន​បង្ហាញ​មុខជា​តារាទោលអាជីព។ ព្រមជាមួយនឹង​ការ​បង្ហាញ​មុខនេះ MV ដំបូង​របស់​នាង​គឺ «On The Ground» ក៏​បាន​ក្លាយជាបទ​ចម្រៀងដែលមាន​អ្នកចូលមើលច្រើនជាងគេដល់ទៅ ៤១,៦លានដង ក្នុងរយៈពេល​ ២៤ មិនធ្លាប់​មាន​ពីមុន។

បន្ទាប់មក Rosé ក៏បាន​ជាប់លើតារាង Billboard Global 200 បន្ទាប់​ពី​ក្រុមរបស់ខ្លួន។ ដូច្នេះ​បានសេចក្ដី​ថា Rosé គឺជាសមាជិក​ដំបូង​គេ​របស់ BLACKPINK ដែល​ជោគជ័យ​លើ​តារាង Billboard តែម្នាក់ឯង។

៣. Lisa (BLACKPINK)

ចូលដល់ Lisa វិញ​បាន​ឈាន​ជើង​ធ្វើជាតារាទោល​នៅខែកញ្ញា ឆ្នាំ២០២១។ បទ​ថ្មី​របស់នាងគឺ «LALISA» ទទួលជោគជ័យ​ក្រាស់ក្រែល​ខ្លាំង​ ដោយ​មាន​អ្នក​ចូលមើលច្រើនដល់ទៅ ៧៣,៦លានដង ជា​ប្រវត្តិសាស្ត្រថ្មីប្រចាំវិស័យ K-Pop។ តាមរយៈលទ្ធផលនេះ​ដែរ ក៏បាន​នាំ​ Lisa អាច​ផ្ដួល​បទ​ «Me!» របស់ Taylor Swift ដែល​រក​បានតែ ៦៥,២លានដងប៉ុណ្ណោះនៅ ២៤ម៉ោង ដំបូង​ក្រោយចេញផ្សាយកាល​ពីឆ្នាំ ២០១៩៕

ប្រភព៖ kpopstarz ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់