• 2021-12-13 08:10:44
  • ព័ត៌មាន

Harnaaz Sandhu មានប្រវត្តិធ្លាប់កាន់ពានបវរកញ្ញាណែនដៃមុនពេលគ្រងមកុដ MU 2021!

  • 2021-12-13 08:10:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បវរកញ្ញាវ័យ ២១ឆ្នាំមកពីរដ្ឋ Punjab តំណាងឱ្យប្រទេសឥណ្ឌាក្នុងកម្មវិធីប្រកួតបវរកញ្ញាចក្រវាលលើកទី៧០ដែលប្រារព្ធឡើងនៅទីក្រុង Eilat ប្រទេសអ៊ីស្រាអែល បានគ្រងមកុដយ៉ាងអស្ចារ្យកាលពីយប់ថ្ងៃអាទិត្យកន្លងទៅ។

ទន្ទឹមនឹងភាពជោគជ័យដ៏កក្រើករបស់ស្រីស្អាត Harnaaz Sandhu នេះបើក្រឡេកទៅមើលប្រវត្តិនាង ក្នុងវិស័យដើរម៉ូដប្រចាំឥណ្ឌាអាចនិយាយបានថា Harnaaz Sandhu ជានារីវ័យក្មេងដែលមាសត្ថភាព ខ្លាំងបំផុត និងមានភាពអត់ធ្មត់ តស៊ូ។ ដោយចាប់តាំងប្រឡូកក្នុងវិស័យដើរម៉ូដនេះនាងធ្លាប់កាន់ពានរបស់ដល់ទៅ៥ប្រកួតឯណោះ។

ពោលកាលពីឆ្នាំ២០១៧ នាងទទួលគ្រងមកុដពីការឈ្នះបវរកញ្ញាដែលមុខស្រស់ Times Chandigarh ប្រចាំឆ្នាំ។ នៅឆ្នាំបន្ទាប់នាង Harnaaz Sandhu បានឈ្នះ Miss Max Emerging Star India ក្នុងឆ្នាំ ២០១៨ ដោយឡែកនៅឆ្នាំ២០១៩ នាងបានចូលរួមប្រកួតបវរកញ្ញាឥណ្ឌា Punjab ក្នុងឆ្នាំ 2019 ប៉ុន្តែការប្រកួតលើកនេះនាងជាប់ចំណាត់ថ្នាក់ទី១១។

យ៉ាងណាមិញក្រៅពីការប្រកួតសម្រស់ នាងថែមទាំងជាតារាសម្ដែងក្នុងរឿងភាគ Punjabi មួយចំនួនដូចជារឿង "Yaara Diyan Poo Baran" និង "Bai Ji Kutange" លើសពីនេះ Harnaaz Sandhu ក៏ជាអ្នកនិពន្ធមួយរូបផងដែរ ហើយសកម្មភាពដែលនាងចូលចិត្តធ្វើនោះពេលទំនេរគឺការហែលទឹក រាំ ធ្វើម្ហូប និងជិះសេះ

ប្រភព៖ timesofindia អត្ថបទ៖ PAV SREY PICH

មតិយោបល់