• 2021-12-16 02:10:00
  • ព័ត៌មាន

បែកធ្លាយ! រ៉ូបស្អាតៗជាច្រើន ម៉ារ៉ាឌី មិនទាន់បានស្លៀកក្រោយប្រកួតចប់

  • 2021-12-16 02:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បវរកញ្ញាចក្រវាល Miss Universe 2021 កញ្ញា ងិន ម៉ារ៉ាឌី ស្លៀកឈុតមិនទាន់អស់នោះទេ ដែលនៅសល់សុទ្ធតែស្អាតៗទៀតផង បើទោះបីជានាងទៅច្រើនថ្ងៃក៏ដោយ ក៏នៅមានរ៉ូបស្អាតៗជាច្រើនទៀតទុកបម្រុងដែរ។

ពេលថ្មីៗនេះ គណនីហ្វេសប៊ុករបស់ Beauty Pageant Reviewer បានទម្លាយឈុតដែលនៅសល់ពីការប្រកួតរបស់ ម៉ារ៉ាឌី យ៉ាងស្រស់ស្អាត ថែមទាំងទាក់ទាញទៀតផង ដែលរ៉ូបទាំងនោះសុទ្ធសឹងជាស្នាដៃនៃការច្នៃម៉ូតរបស់បុរសសង្ហាទាំង៦នាក់ ដែលនាងបានស្នើទៅកាន់ក្រុមហ៊ុន។

បវរកញ្ញាចក្រវាល Miss Universe 2021 កញ្ញា ងិន ម៉ារ៉ាឌី បានបញ្ចប់ការប្រកួតនៅលើឆាកអន្តរជាតិហើយ ទោះមិនបានទទួលចំណាត់ថ្នាក់ណាមួយក៏ដោយ តែក៏ត្រូវបានមហាជនលើកទឹកចិត្ត ស្រលាញ់ និងកោតសរសើរពេញប្រទេសពីសមត្ថភាពរបស់នាង ការតុបតែងខ្លួនប្រចាំថ្ងៃ គឺស្អាត សមសួន គ្រប់ពេល ជាពិសេសគឺគ្រប់ឈុតដែលនាងស្លៀកស្អាតៗខ្លាំងរកកន្លែងទាស់គ្មាន ។ ហើយអ្វីដែលកាន់តែពិសេសនោះ នៅមានរ៉ូបស្អាតៗជាច្រើនទៀតដែលគ្រប់គ្នាឃើញហើយ ភ្ញាក់ផ្អើលសរសើរពីស្នាដៃរបស់អ្នកច្នៃម៉ូតរបស់នាង៕

អត្ថបទ៖ Tep Sovannmoly

មតិយោបល់