• 2021-12-22 00:30:00
  • ព័ត៌មាន

តារាសំឡេងផ្អែម ផ្អែមដល់ថ្នាក់ទាក់ចិត្ត Fanចូលស្ដាប់ចម្រៀងលើ Pleng បាន​ដល់ទៅ ១០លានដង

  • 2021-12-22 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀង ឆន សុវណ្ណារាជ បាន​ទទួល​នូវ Plaque កិត្តិយសមួយដ៏អស្ចារ្យ ពី Pleng by Smart ក្រោយ​បទ​ចម្រៀង​របស់លោក​មាន​អ្នកចូលស្ដាប់ដល់ទៅ ១០លានដងឯណោះ។

លទ្ធផល​ពេល​នេះ​ ពិតជា​ចំនួន​ច្រើន ហើយពិតជា​អាចបញ្ជាក់​បាន​ថា​ បទ​ចម្រៀង​របស់ តារាប្រុសត្រកូល ឆន មាន​អ្នក​គាំទ្រ​ច្រើន​ និងពេញ​និយម​យ៉ាងណានោះ។

ជាការអរគុណ​ និង​បង្ហាញ​នូវ​ការ​លើកសរសើរ​ដោយស្មោះ Pleng ក៏បាន​ជូនជាលិខិត និង​ Plaque កិត្តិយសពណ៌មាស បញ្ជាក់​ថា​រាល់ការខិតខំ​ប្រឹង​ប្រែង​កន្លងមក​របស់ តារាប្រុស​រូបនេះ មិនមែន​ជា​រឿងធម្មតាទេ។

សម្រាប់ម្ចាស់បទដែល​មាន​អ្នកចូលស្ដាប់ ១០លានដង វិញ ក៏បាន​ថ្លែងអំណរគុណ លាយឡំនឹង​ក្ដីរំភើប​ដែរ ចំពោះ Pleng និងអ្នកគាំទ្ររបស់លោកទាំងអស់ដែល​បាន​ស្រឡាញ់ពេញ​ចិត្ត៕

មតិយោបល់