• 2021-12-24 00:30:00
  • ព័ត៌មាន

Pleng ផ្ញើរបស់មកពញ្ញាក់ តន់ ចន្ទសីម៉ា ឲ្យ Surprise ដាច់ផ្ងារ សាទរចំនួនស្ដាប់បទដល់ ៣០លានដង

  • 2021-12-24 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាពេលបច្ចុប្បន្ននេះ អ្នកណា​ក៏ដឹង​ដែរថា​ តារា​ចម្រៀង​វ័យក្មេង តន់ ចន្ទសីម៉ា គឺជា​តារា​ស្រី​ដែល​មាន​សន្ទុះ​នៃការ​គាំទ្រ​ច្រើន ពិសេស​រាល់បទចម្រៀង​ដែល​នាង​ចេញម្ដងៗក៏មានចំនួន​ចាប់អារម្មណ៍ច្រើនដែរ។

ជាក់ស្ដែង​ថ្មីៗនេះ​ នាង​ក៏​បាន​សម្រេច​ជោគជ័យ​ទាំងមិនដឹង​ខ្លួន ដោយ​បទ​ចម្រៀង​របស់​នាង​ មាន​អ្នកចូល​ស្ដាប់ច្រើនមិនធម្មតា ដល់ទៅ ៣០លានដង លើកម្មវិធី Pleng។ វា​ពិតជា​សបញ្ជាក់យ៉ាងច្បាស់ថា តារា​ស្រីរូបនេះ​ មាន​អ្នកចាំតាមដាន អ្នក​ចូលចិត្តស្ដាប់បទ​របស់នាង​ខ្លាំង​កម្រិតណានោះ។

ក្រៅពីជូនជា ​ផ្លាកសញ្ញា (Plaque) បញ្ជាក់ពីការសាទរ​ចំនួនចូល​ស្ដាប់ច្រើន Pleng ក៏បានភ្ជាប់ជាមួយនឹងលិខិតអរគុណ និង​សម្ដែង​ការ​កោតសរសើរចំពោះ សីម៉ា តប​តាម​ការខិតខំ​នាពេល​កន្លងមក​របស់​នាង​ក្នុងការ​សម្រិតសម្រាំងបទថ្មី ជូនជាការកម្សាន្តដល់បណ្ដាអ្នកគាំទ្រ​របស់ខ្លួន៕

មតិយោបល់