• 2021-12-23 08:00:00
  • ព័ត៌មាន

បើផ្អែកលើអ្នកទាយជោគវាសនា ទម្រង់មុខរបស់ V បញ្ជាក់លើគោកថាជាមនុស្សបែបណា

  • 2021-12-23 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាក្យចាស់ តែងនិយាយថា យើងមិនអាចវាយតម្លៃអ្វីមួយ ត្រឹម​សម្បកក្រៅ​បាន​ទេ។ ប៉ុន្តែ​បើ​ផ្អែក​តាម​ អ្នកមើលជោគជតាជនជាតិអូស្ត្រាលី Alan Stevens បាន​និយាយថា ទម្រង់មុខរបស់​មនុស្សម្នាក់ ពិតជា​អាច​បញ្ជាក់​ពីអត្តចរិតពិតរបស់គេ។

ជាឧទាហរណ៍​ Steven បាន​លើកយក មុខ​របស់ V មក​បកស្រាយតាមលំដាប់លំដោយដូចខាងក្រោម៖

១. ភាពជឿជាក់

មុខរបស់ V ពិតជាបង្កប់នូវភាពជឿជាក់ខ្លាំង​ក្លា ហើយជាទូទៅ​ក៏មាន​ការប្រុងប្រយ័ត្នខ្ពស់ដែរ។

២. ភាពរួសរាយ

ប្រវែង​ចន្លោះពីភ្នែកទៅចិញ្ចើម របស់ V ចេញទម្រង់មក គឺជាមនុស្សកំពូលរួសរាយ។ រឿងនេះ​ អ្នកគាំទ្រ​ ជឿជាក់​និងគាំទ្រ ១០០ភាគរយ ព្រោះ​ទៅណា ក៏ V មិនខ្វះមិត្តដែរ។

៣. ចេះ​អត់ឱន

អ្នកដែល​មាន​ភ្នែកធំ មាន​ទំនោរទៅរក​ចរិត​ដែលពូកែ​អត់ឱនឲ្យគេ ជាជាងមនុស្សភ្នែកតូច។

៤. កំប្លែង

ដឹងទេ? មនុស្សដែលមាន ចង្អូរមាត់វែង ជាមនុស្សមានភាពស្រងូតស្រងាត់ ប៉ុន្តែក៏កំប្លែងស្ងួតដែរ។

៥. ទឹកចិត្តសប្បុរស

ទម្រង់មាត់ផ្នែកខាងលើ V ធំជាងខាងក្រោម ហើយគេ​សង្កេតឃើញថា អ្នក​ដែល​មាន​ទម្រង់មាត់បែប​នេះ គឺ​ជា​មនុស្សពូកែជួយគេ និងចិត្តល្អ។

៦. ទស្សនៈ ឬការ​យល់ឃើញ

Steven បាន​ឲ្យដឹង​ថា​ មនុស្សដែល​មាន​ត្របកភ្នែកស្ដើង ឬគ្មានផ្នត់ត្របកភ្នែក មានការសម្រេចចិត្តលឿនៗ និង​សាច់ការ ឯអ្នកដែល​មាន​ត្របកភ្នែក​ក្រាស់ គឺពូកែ វិភាគ។

៧. ភ្នែកមុត

អ្នកដែល​មាន​ទម្រង់ភ្នែកដូច V គឺជា​មនុស្សដែល​សម្បូរមន្តស្នេហ៍ណាស់ ហើយភ្នែកនេះ បើសម្លឹងអ្នកណាម្នាក់ ងាយ​នឹង​ឲ្យគេលង់ទៀតផង៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់