• 2021-12-21 03:17:22
  • ចម្រៀង

ចុម…MVថ្មីរបស់ តន់ ចន្ទសីម៉ា គោ​ចេះផឹកស្រាក្រហម ក្លែមត្រីសាលម៉ុនទៀត!

  • 2021-12-21 03:17:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការទន្ទឹងរង់ចាំជាយូរពីសំណាក់អ្នកគាំទ្រមកដល់ហើយបទ"LAMBO TOY"របស់កំពូលតារា Cam.pop Galaxy Navatra តន់ ចន្ទសីម៉ា បានផលិតរួចរាល់អស់ហើយ នៅប៉ុន្មាននាទីមុននេះ។

ផលិតកម្មបានបញ្ចេញTrailerខ្លីមួយ បង្ហាញពីចំណុចគួរឲ្យចាប់អារម្មណ៍ ដោយអ្នកដឹកនាំសម្ដែងបានយករថយន្តទំនើបៗដូចជា LAMBO mclaren Rolls-Royce មកដឹកចំបើងឲ្យគោស៊ី ចំណែកគោវិញត្រូវបានថែទាំដោយស្រីស្អាតៗជាច្រើននាក់ ហើយផឹកស្រាក្រហម ក្លែមសុទ្ធតែត្រីសាម៉ុន។

បទ"LAMBO TOY"អាចនិយាយបានថា ជាបទចម្រៀងយុវវ័យសម័យថ្មី បែបHighshow ឬលំដាប់អភិជន ត្បិតអីខ្លឹមសារនៃបទចម្រៀង បាននិយាយពីស្នេហាយុវវ័យនិយមតែរថយន្តទំនើបៗ ដើរលេងហ៊ឺហា ញ៉ែស្រីស្អាត មិនខ្វល់ពីការចំណាយអ្វីទាំងអស់។

បទនេះ អាចនិយាយបានថា ជាគំនិតឆ្នៃប្រឌិតថ្មីមួយទៀត របស់អ្នកដឹកនាំសម្ដែងដែលបានបញ្ចូលសាច់រឿងទាំងនោះ ដើម្បីឆក់យកការចាប់អារម្មណ៍របស់មហាជន។

ទោះជាយ៉ាងណា Full MVនៃបទ"LAMBO TOY" នៅមិនទាន់ដឹងថា មានភាពអស្ចារ្យកម្រិតណានៅឡើយទេ ព្រោះផលិតកម្មមិនប្រលែងចេញទាំងអស់នៅឡើយ។ ប៉ុន្តែតាមប្រភពមួយបង្ហើបថា Galaxy នឹងបញ្ចេញFull MV នៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខទៀតនេះ។

មហាជនបានដាក់ក្ដីរំពឹងថា បទ"LAMBO TOY" នឹងផ្ទុះការគាំទ្រភ្ល្លូកទឹកភ្លូកដី មិនចាញ់បទ”Are you ok”ឡើយ ខណៈដែលអ្នកចូលទស្សនារហូតដល់ទៅជាង115M គិតត្រឹមតែរយៈពេល១ខែប៉ុណ្ណោះ៕

ជិន សុភ័ក្ដ្រ

មតិយោបល់