• 2021-12-21 07:02:36
  • ព័ត៌មាន

ងិន ម៉ារ៉ាឌី បកស្រាយទាំងញ័រមាត់អួលដើមក ទាក់ទងបញ្ហាថ្ងៃប្រកួតឈុតតំណាងជាតិ

  • 2021-12-21 07:02:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រីស្អាតតូចច្រឡឹងតំណាងឱ្យកម្ពុជា ងិន ម៉ារ៉ាឌី បានបញ្ចប់បេសកម្មបានយ៉ាងល្អក្នុងកម្មវិធីប្រកួត Miss Universe ២០២១ នៅទីក្រុង Eilat ប្រទេសអ៊ីស្រាអ៊ែល បើទោះជានាងមិនទទួលបានលទ្ធផលល្អ និងមានភាពរអាក់រអួលបន្ដិត ប៉ុន្តែនាងបានយកឈ្នះបេះដូងមហាជនខ្មែរច្រើនណាស់។

បន្ទាប់ពីបំពេញតួនាទីតំណាងកម្ពុជាចូលប្រកួត Miss Universe ២០២១ និងបានវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញបវរកញ្ញា ងិន​ ម៉ារ៉ាឌី បង្ហាញការសោកស្ដាយ និងអន់ចិត្តយ៉ាងខ្លាំងចំពោះកំហុសតិច តួចរបស់នាង។ ស្របពេលគ្នានេះ ម៉ារ៉ាឌី ក៏បានបកស្រាយជុំវិញបញ្ហាក្នុងថ្ងៃប្រកួតឈុតតំណាងជាតិផងដែរ។

ម៉ារ៉ាឌី បានថ្លែងប្រាប់មហាជនថាអំឡុងពេលប្រកួតឈុតតំណាងជាតិបានកើតកំហុសធ្លាក់របាំងខាងក្រោយ ពេលនោះស្រាប់តែក្រុមការងារដល់ទៅ២នាក់បានរត់សំដៅមកជួយនាង ថែមទាំងផ្ដល់ឱកាសឱ្យ មារ៉ាឌី ដើរម្ដងទៀត។ ប៉ុន្តែកម្មវិធីត្រូវចំណាយពេលច្រើនពេកក៏អនុញ្ញាតឱ្យនាងដើរម្ដងទៀត តែមិនឱ្យដាក់របាំងដែលធ្លាក់នោះដើរទៅជាមួយទេ ចៀសវាងចាយពេលកាន់តែច្រើន។ ម៉ារ៉ាឌី រំភើបជាមួយឱកាសថ្មី ប៉ុន្តែនាងមិនស្របនោះទេទាល់តែដាក់របាំងខាងក្រោយឱ្យនាងពេញលេញនៃឈុតជាតិទើប នាងដើរម្ដងទៀត។

ងិន ម៉ារ៉ាឌី៖ “ពេលនោះក្រុមការងាររត់មកសួខ្ញុំថាអ្នកដើរម្ដងទៀតទេតែមិនចាំបាច់ដាក់របាំងនោះទេ ចៀសវាងសាងកំហុសម្ដងទៀត ប៉ុន្តែខ្ញុំប្រាប់ទៅគាត់វិញថាបើមិនដាក់របាំងជាផ្នែកនៃឈុតតំណាងជាតិនេះខ្ញុំមិនដើរទេ ហើយពេលនោះគេក៏សួបញ្ជាក់ថាខ្ញុំទៅរួចអត់ ខ្ញុំឆ្លើយទៅវិញថាខ្ញុំអាចធ្វើបានខ្ញុំអាចទៅរួច”។

ទាំងនេះគឺជាសេចក្ដីក្លាហានដែលប្រជាជនខ្មែរពិតជាស្ញើចសរសើខ្លាំងបំផុតចំពោះភាពរឹងមាំ ក្លាហាន តស៊ូរបស់បវរកញ្ញាចក្រវាល២០២១រូបនេះ ដើម្បីបង្ហាញពីភាពអស្ចារ្យនៃវប្បធម៌ អរិយធម៌ខ្មែរទៅកាន់ពិភពលោក៕

ទស្សនាវីដេអូខាងក្រោម៖

អត្ថបទ៖ PAV SREY PICH

មតិយោបល់