• 2021-12-22 04:15:47
  • ចម្រៀង

សត្វគោថតMV បទ "LAMBO TOY" បង្កាត់កូនម្ដងៗ មានតម្លៃថ្លៃមិនគួរឱ្យជឿ!

  • 2021-12-22 04:15:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

MV ពេញ នៃបទ"LAMBO TOY" របស់កំពូលតារាចម្រៀង តន់ ចន្ទសីម៉ា មិនទាន់ចេញជាផ្លូវការផង ស្រាប់តែនៅថ្ងៃនេះលេចដំណឹងថា សត្វគោដែលថតនៅក្នុងMV នោះ បង្កាត់ពូជម្ដងៗមានតម្លៃស្មើនឹងប្រាក់ខែកម្មករធម្មតា១ខែ។

ម្ចាស់គោ គឺលោក គុណ ចន្ទី និយាយថា ក្នុងសត្វគោ១ក្បាលបង្កាត់ឲ្យមេគោមានកូនបានសម្រេចម្ដង មានតម្លៃន្លោះពី១៥០ ទៅ៣០០ ដុល្លារ។ បច្ចុប្បន្នលោកមានគោជាង២០ក្បាល ក្នុងនោះ គោបាបង្កាត់ពីក្រៅប្រទេសមាន៤ក្បាល ដោយក្នុង១ក្បាល អាចលក់បានពី១ម៉ឺន ទៅជាង៣ម៉ឺនដុល្លារ។

លោក គុណ ចន្ទី បញ្ជាក់ថា គោដែលបានយកមកថតក្នុងបទ"LAMBO TOY" នោះ គឺមាន៤ក្បាល។ ទី១ ឈ្មោះ "ចៅសួគ៌ឆ្លងដែន"(ពូជឥណ្ឌូប្រេស៊ីល) ទី២ឈ្មោះ"ស្ដេចតោរោមមាស” ជាពូជឥណ្ឌូប្រេស៊ីល ទី៣ឈ្មោះ"ឆេកូ" ជាពូជខ្មែរ និងទី៤ ឈ្មោះ"ដូដូ" ជាពូជឥណ្ឌូប្រេស៊ីល។

សូមរំលឹកថា បទចម្រៀងបែបយុវវ័យសម័យថ្មី ហ៊ឺហា លំដាប់អភិជន ក្រោមចំណងជើងថា" LAMBO TOY “ ច្រៀងដោយតារាចម្រៀងកញ្ញា តន់ ចន្ទសីម៉ា។ ផលិតកម្មGalaxy Navatra បានកំណត់ថ្ងៃចេញMV ពេញនៅម៉ោង7ព្រឹកថ្ងៃទី២៤ ខែ ធ្នូ ឆ្នាំ២០២១ នេះ៕

ជិន សុភ័ក្ដ្រ

មតិយោបល់