• 2021-12-25 02:16:20
  • ព័ត៌មាន

ដឹងអត់? ស្ងាត់ៗ លីន និង បូឡាណាត់គ្នាទៅរៀនជិះស្គី លេងហ្គេមប្លែកៗនៅ «IZE ឡូយកាលីប Roadshow»

  • 2021-12-25 02:16:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហ្វ៊េនៗទាំងអស់គ្នាមានដឹងអត់ថា កាលពីចុងសប្តាហ៍មុន influencer កញ្ញា លីន និងលោក បូឡា បានណាត់គ្នាទៅសួនច្បារមុខវត្តបទុមវតី ដើម្បីរៀនជិះស្គី ប្រកួតញុំាអាហារ លេងហ្គេមប្លែកៗជាច្រើនក្នុងកម្មវិធី «IZE ឡូយកាលីប Roadshow» សប្បាយអស់ស្ទះគួរឲ្យចង់ចូលរួមដែរ។

អំឡុងពេលនៃការចូលរួមកម្មវិធី «IZE ឡូយកាលីប Roadshow» influencer ដែលកំពុងល្បីខ្លាំងក្នុងស្រទាប់យុវវ័យទាំងពីររូបនេះ ក៏បានសរសើរពីភាពទាក់ទាញ ឡូយ កាលីប របស់រូបរាងកំប៉ុងថ្មីរបស់ទឹកក្រូចអាយស៍ IZE ដែលក្រុមហ៊ុនបានធ្វើទំនើបកម្មឲ្យមានរាងស្លីម និងពណ៌ស្រស់ឆើតឆាយជាងមុន។

បើមើលតាមការវីដេអូ Vlog របស់កញ្ញាលីន និងលោក បូឡា ក៏ដឹងថាសប្បាយប៉ុណ្ណាដែរ មានទាំងការប្រកួតជិះស្គី ប្រកួតជិះកង់ក្បាច់ BMX ប្រកួតគូ Graffiti នៅលើឡានឡូយកាលីបរបស់ទឹកក្រូចអាយស៍ IZE ពិសេសប្រកួតរាំតែម្តង ថែមទាំងឈ្នះរង្វាន់ស្អាតៗពីទឹកក្រូចអាយស៍ IZE ទៀតផង។

ដើម្បីដឹងថាកញ្ញាលីន និងលោកបូឡាបានលេងហ្គេមអ្វីខ្លះ ហើយសប្បាយប៉ុណ្ណា តោះ! មកទស្សនាវីដេអូ Vlog ទាំងអស់គ្នាតាមរយៈតំណភ្ជាប់នេះ៖ https://www.facebook.com/LinVeesa/videos/1219242411936152

គួរបញ្ជាក់ថា កម្មវិធី «IZE ឡូយកាលីប Roadshow » ជាការផ្តល់ជូនការកម្សាន្តដល់យុវវ័យនៅរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ផ្តើមកាលពីចុងខែវិច្ឆិកា នៅទីក្រុងកោះពេជ្រ ហើយបន្តរហូតដល់ខែមករា ឆ្នាំ២០២២ នៅតាមទីតាំងដែលបានកំណត់មួយចំនួន។ តើសប្តាហ៍ក្រោយនឹងមានតារាណាចូលរួមកម្មវិធីនេះ ហើយធ្វើនៅទីណា?

ដើម្បីទទួលបានព័ត៌មានលម្អិត កុំភ្លេចតាមដានផេក ទឹកក្រូចអាយស៍ IZE៖ izecola Khmer Beverages

ទឹកក្រូចអាយស៍មាន៣រសជាតិ អាយស៍ កូឡា អាយស៍ ក្រូចឆ្មារ និង អាយស៍ រសជាតិផ្លែឈើចម្រុះ។ អាយស៍ ឡូយកាលីប អាយស៍ WHAT THE FUN!

អត្ថបទ៖ In Sopheng

មតិយោបល់