• 2021-12-25 04:44:03
  • ព័ត៌មាន

ទើប​បង្ហាញ​មុខ តែ​ IVE អាចយកឈ្នះគេឯងឡើងដល់តំណែងកំពូលជាមួយ BTS ដែរ

  • 2021-12-25 04:44:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លទ្ធផល​ដែលគ្រប់គ្នា​រង់ចាំប្រចាំ​ខែបាន​ចេញ​ផ្សាយ​ហើយ សម្រាប់អ្នក​ដែលជាប់តំណែង​កំពូលៗ ជាតារាចម្រៀងដែល​មាន​ប្រជាប្រិយភាព​ខ្លាំងជាងគេនៅ​ខែធ្នូ។ គិតចាប់​ពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ Korea Institute of Corporate Reputation បាន​វិភាគ​ទៅ​លើ​ទិន្នន័យ​សរុប​សម្រាប់តារា​ចម្រៀងដែល​បាន​ចេញមុខតាមរយៈបទ​ចម្រៀង ការផ្សព្វផ្សាយផ្សេងៗនៅ​លើបណ្ដាញសង្គមនានា។

ជាលទ្ធផល​ អ្នកស្ថិតនៅកំពូលទី១ ទី BTS ដែលប្រមូល​បាន​ពិន្ទុសរុប ១៣ ៥២៧ ៤៧០ សម្រាប់មួយខែធ្នូនេះ និង​តាមពីក្រោយដោយតារាចម្រៀង Trot គឺ Lim Young Woong និង​លេខ៣ ក្រុមចម្រៀង​ថ្មី IVE

ដើម្បី​ជ្រាប​បន្ថែម​កាន់តែ​ច្បាស់​សូមទស្សនាលទ្ធផល​កំពូលៗទាំង ១០ដូចខាងក្រោម៖

១. BTS

២. Lim Young Woong

៣. IVE

៤. IU

៥. Lee Chan Won

៦. aespa

៧. BLACKPINK

៨. Be.O

៩. Lee Mu Jin

១០. Jung Dong Won

ប្រភព៖ Allkpop ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់