• 2021-12-29 09:37:49
  • ព័ត៌មាន

សិល្បៈបុរាណជាច្រើនទម្រង់ ត្រៀមបង្ហាញជូនប្រិយមិត្ដទស្សនាក្នុងពិធី “បុណ្យភូមិសៀមរាប”

  • 2021-12-29 09:37:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

“បុណ្យភូមិសៀម” នឹងចាប់ផ្ដើមនៅថ្ងៃទី៣១ ខែធ្នូ នេះហើយ។ ក្រៅរាំកម្សាន្ដជាមួយកញ្ញា តន់ ចន្ទសីម៉ា ជាង១០០បទ ប្រិយមិត្ដក៏អាចទស្សនាសិល្បៈបុរាណខ្មែរជាច្រើនទម្រង់ផងដែរ។

អ្នករៀបចំកម្មវិធីបង្ហាញសិល្បៈបុរាណខ្មែរ ក្នុងឱកាស “បុណ្យភូមិសៀមរាប" គឺលោក អាចារ្យធំ ឲ្យដឹងថា លោកបានរៀបចំជា៨ទម្រង់ ក្នុងនោះមាន៖

១/ស្លៀកពាក់បុរាណ សម័យលង្វែក និងសម័យអង្គរ។ ២/ការបង្ហាញ សត្រាវុធបុរាណខ្មែរ។ ៣/ការបង្ហាញចម្លាក់ស្បែកធំ។ ៤/សាក់យ័ន្តបុរាណខ្មែរ។ ៥/ការបង្ហាញ ធ្នូខ្មែរ។ ៦/ឆៃយ៉ាំ។ ៧/ស្គរដៃ។ និងទម្រង់ទី៨ គឺបង្ហាញរបាំបុរាណ។

ក្រុមការងាររៀបចំ “បុណ្យភូមិសៀមរាប” នឹងមានមនុស្សមកទស្សនាច្រើនម៉ឺននាក់ ព្រោះម្នាក់ៗចង់ឃើញ ការឡើងច្រៀងជាលើកដំបូង របស់កំពូលតារាចម្រៀង Cam.pop Galaxy Navatra កញ្ញា តន់ ចន្ទសីម៉ា ត្បិតអីតារាចម្រៀងស្រីរូបនេះមិនធ្លាប់ឡើងឆាកតន្ត្រីនោះទេ។

ម្យ៉ាងបងប្អូន ក៏ចង់ភ្លក់មុខម្ហូបទាំង១២មុខ តំណាងឲ្យស្រុក/ក្រុងទាំង១២របស់ខេត្ដសៀមរាប ព្រមទាំងចង់ទិញដីឡូត៍ជាច្រើនប្លង់ក្នុងឱកាសនោះដែរ៕

ជិន សុភ័ក្ដ្រ

មតិយោបល់