• 2021-12-30 02:14:55
  • ព័ត៌មាន

ឮគេថា Smart និង Pleng កំពុងរៀបឆាកតន្ត្រីខ្ពស់លើអាកាស! ឡូយម៉េចទៅណ៎រ?

  • 2021-12-30 02:14:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពីមុនៗមកធ្លាប់តែ មើលការប្រគុំតន្ត្រី ដែលមានទីតាំងនៅជាប់ៗដី តែឆ្នាំនេះ Smart និង Pleng បានរៀបចំកម្មវិធីពិសេសប្លែក គឺឡើងទៅរៀបចំឆាកតន្ត្រីរបស់ខ្លួន ខ្ពស់រាប់រយម៉ែត្រពីដី ដែលនេះពិតជាលើកទីមួយហើយក្នុងប្រទេសយើង។

គ្រាន់តែស្តាប់ក៏មានអារម្មណ៏ថា ឆាកតន្ត្រីនោះច្បាស់ជាឡូយមិនខានទេ ព្រោះមិនត្រឹមតែខ្ពស់ប៉ុណ្ណោះទេ តែហ៊ុំព័ទ្ធទៅដោយទេសភាព ដ៏ស្រស់ត្រកាល ពិតៗ នាពេលរាត្រីនៅទីក្រុងភ្នំពេញទៀត។ អីយ៉ាស កាន់តែពិសេសហើយ អញ្ចឹងតារាចម្រៀងរបស់យើង ច្បាស់ជាសម្តែងមិនអោយចាញ់ឆាកនោះទេ។

ចង់ដឹងឆាក និង ការប្រគុំតន្ត្រីឡូយកម្រិតណា យើងចាំទស្សនាទាំងអស់គ្នានៅ រាត្រីថ្ងៃទី 31 ធ្នូ ចាប់ពីម៉ោង 7:30 យប់តទៅ ដែលមានចាក់ផ្សាយផ្ទាល់ក្នុងហ្វេសប៊ុក Smart និង Pleng។ យ៉ាងណាមិញ យើងសាកទៅមើល ឆាកគម្រូ បែប 3D របស់គេបន្តិចមើល ដើម្បីជាការត្រៀមអារម្មណ៍ទុកអោយហើយ។

ការប្រគុំតន្ត្រីហ្នឹង មិនត្រឹមតែមានការចូលរួមពី តារាចម្រៀងល្បីៗប្រចាំប្រទេសទេ តែក៏មានការចូលរួមពីសំណាក់តារា ការចាប់រង្វាន់ពី SmartNas app ដូចជា iPhone 13 Pro និង ការទំលាក់រង្វាន់ពញ្ញាក់អារម្មណ៍អ្នកទស្សនាទៀតផង៕

មតិយោបល់