• 2021-12-30 02:43:53
  • ព័ត៌មាន

ខ្លាំងនៅតែខ្លាំង ក្មេងខ្មែរ KingChi និង 4T5 សម្រេចជោគជ័យគួរឲ្យសរសើរមុនដាច់ឆ្នាំ ២០២១

  • 2021-12-30 02:43:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​តារា​ចម្រៀង​ ៨រូបដែល​ទទួល​បាន​កិត្តិយសធំពី Pleng ដោយបទ​ចម្រៀង​របស់​ពួកគេ​មាន​អ្នកចូល​ស្ដាប់ច្រើន មានពី ៥លាន ១០លាន និងឈានដល់ ៣០លានដង ដែល​ក្នុង​នោះ​រួមមាន អ្នកនាង ឱក សុគន្ធកញ្ញា ឆន សុវណ្ណារាជ ពេជ្រ សោភា តន់ ច័ន្ទសីម៉ា ក៏នៅមានក្រុម​ចម្រៀង ក្មេងខ្មែរ KingChi និង 4T5 ដែរ។

អ្វី​ដែលពួកគេ​ទទួល​បាន​នៅ​ពេល​នេះ​ពិតជា​ស័ក្តិសម​នឹង​អ្វី​ដែលពួកគេខិតខំកន្លងមក ក្នុងការ​សម្រិតសម្រាំង​ស្នាដៃជាពិសេស​សម្រាប់អ្នកគាំទ្រ​របស់ពួកគេ។

ជាក់ស្ដែង​សម្រាប់ ក្មេងខ្មែរ មាន​អ្នកស្ដាប់បទចម្រៀងរបស់ពួកគេលើ Pleng ដល់ទៅ ១០លានដងឯណោះ។ ថ្លែងនូវអារម្មណ៍ពិត ក្មេងខ្មែរក៏បាន​អរគុណដល់ Pleng ក៏ដូចជាអ្នកគាំទ្រទាំងអស់ដែលគាំទ្រ និងស្រឡាញ់ចូលចិត្តបទ​ចម្រៀងពួកគេ​កន្លងមកផងដែរ។

ចូលដល់ 4T5 ម្ចាស់តំណែងអ្នកស្ដាប់បទចម្រៀងចំនួន ១០លានដងវិញ ក៏ជាអ្នក​ដែល​បាន​ទទួលបាន​ការ​កោតសរសើរពី Pleng ដែរ។ តាម​រយៈការ​បង្ហាញ​លើទំព័រ Facebook តារា​ប្រុសរូបនេះ​បាន​បញ្ជាក់ថា នេះ​គឺជា​កាដូវិសេសវិសាលបំផុតសម្រាប់លោក។

ចំណែក KingChi ម្ចាស់តំណែង​បទចម្រៀងអ្នកស្ដាប់ ៥លានដង ក៏បាន​បង្ហាញ​ក្ដីរំភើបរបស់ខ្លួន​ក្រោយទទួល​បាន​ស្លាកកិត្តិយសពី Pleng ដែរ ដោយលោក​បានបង្ហោះ​លើហ្វេសប៊ុក និង​ឲ្យដឹង​ថា៖ «ថ្ងៃនេះខ្ញុំមានកិត្តិយសណាស់ដែលបានទទួល​ Pleng Icon Black Plaque ពី​ Pleng by Smart ខ្ញុំពិតជាសប្បាយរីករាយជាខ្លាំង​ ហេីយជាពិសេសក៏សូមអរគុណទៅដល់​ Pleng by Smart និងអ្នកគាំទ្ររបស់ខ្ញុំទាំងអស់​ដែលបានចូលស្តាប់លេីសពី៥លានដង​នៅក្នុងកម្មវិធី Pleng ៕​ ខ្ញុំសន្យាថានឹងខិតខំរកអ្វីដែលថ្មីដើម្បីបំរើអារម្មណ៏អ្នកទាំងអស់គ្នាតរទៅមុខទៀត។ Thanks you Love you »

មតិយោបល់