• 2021-12-30 05:01:00
  • ព័ត៌មាន

ពានរង្វាន់ទទួលស្គាល់ស្នាដៃតន្ត្រីជាច្រើន កំពុងត្រៀមផ្តល់ជូនដល់សិល្បករឆ្នើមនៅប្រទេសកម្ពុជា

  • 2021-12-30 05:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូចប្រិយមិត្តបានជ្រាបហើយថា Smart និង Pleng កំពុងត្រៀមខ្លួន រៀបចំ កម្មវិធីប្រគុំតន្ត្រីឆ្លងឆ្នាំ នៅរាត្រីថ្ងៃទី 31 ធ្នូ ចាប់ពីម៉ោង 7:30 យប់។ ក្រៅពីមានការចូលរួមសម្តែង និង បកស្រាយចម្រៀងពីសំណាក់សិល្បករ សិល្បការនីល្បីៗប្រចាំប្រទេស ពីលើអាកាស នៃសណ្ឋាគារសុខា ក្នុងកម្មវិធីក៏នឹងមានបង្ហាញនូវ កម្មវិធីពិសេសមួយ ដែលបង្កើតឡើង ក្នុងគោលបំណងជំរុញ និងលើកទឹកចិត្តសិល្បករជំនាន់ក្រោយក្នុងការបន្តផលិតស្នាដៃ និពន្ធចំរៀងខ្មែរ។

កម្មវិធីដែលនឹងត្រូវបង្ហាញជូន នារាត្រីប្រគុំតន្ត្រីនោះគឺ កម្មវិធី ពានរង្វាន់ Pleng 2022 ដែល បង្កើតឡើងដើម្បីគាំទ្រ និង លើកទឹកចិត្តស្នាដៃ និងសមិទ្ធិផលរបស់អ្នកចម្រៀង អ្នកនិពន្ធ និង អ្នកផលិតតន្រ្តីគ្រប់ប្រភេទប្រចាំប្រទេសកម្ពុជាដែលមាននៅក្នុងកម្មវិធីទូរស័ព្ទដៃ Pleng។

ចង់ដឹងអំពី ការប្រកាសព័ត៌មានច្បាស់ និង វិធីក្នុងការបោះឆ្នោត គាំទ្រតារាក្នុងដួងចិត្តរបស់លោកអ្នក សូមកុំភ្លេចចូលរួមទស្សនា កម្មវិធីប្រគុំតន្ត្រីលក្ខណះ ឌីជីថល របស់ Smart ដែលមានឈ្មោះថា Smart 2022 Virtual Sky-High New Year’s Countdown ដែលនឹងប្រារព្ធឡើនៅយប់ថ្ងៃទី 31 ធ្នូ ចាក់ផ្សាយផ្ទាល់នៅក្នុង ហ្វេសប៊ុករបស់ Smart Axiata និង Pleng by Smart ចាប់ពីម៉ោង 7:30 យប់តទៅ។

កាន់តែពិសេស នៅពេលនេះ អតិថិជនរបស់ Smart អាចចូលទៅកាន់ SmartNas app ដើម្បីធ្វើការចូលរួមចុះឈ្មោះបញ្ចូលលេខទូរសព្ទ ដើម្បីមានឱកាសផ្សងសំណាង ឈ្នះរង្វាន់ពិសេសអស្ចារ្យដូចជា iPhone 13 Pro, Apple Watch ទុរសទ្សន៏ និង ម៉ាស៊ីនបោខោអាវ ថែមទៀតផង។ ការចាប់រង្វាន់នឹងធ្វើឡើងនៅក្នុងកម្មវិធីប្រគុំតន្ត្រី ដូចនេះកុំភ្លេចចូលរួម ទស្សនាទាំងអស់គ្នា ហើយផ្ទៀងស្តាប់ការចាប់រង្វាន់។

ទស្សនាវីដេអូនៃកម្មវិធីពានរង្វាន់ Pleng 2022៖

មតិយោបល់