• 2021-12-30 06:30:00
  • ព័ត៌មាន

បទ «MONEY» របស់ Lisa ក្លាយជា​បទ​ទោល K-Pop ដំបូងមានអ្នក Stream ៣០០លានដងក្នុងពេលដ៏ខ្លី

  • 2021-12-30 06:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​យោងតាមអ្វី​ដែល​ផលិតកម្ម YG បាន​ប្រកាស គឺបទ «MONEY» របស់ Lisa (BLACKPINK) បាន​បំបែក​កំណត់ត្រាមួយទៀតហើយ លើ Spotify ដោយ​មាន​ចំនួន Stream ដល់ទៅ ៣០០លានដង ត្រឹម​រយៈពេល ១១២ថ្ងៃ ក្រោយចេញ​ផ្សាយ​កាល​ពីថ្ងៃទី ១០ ខែកញ្ញា

លទ្ធផល​នេះ​បាន​ធ្វើឲ្យ Lisa ក្លាយជា​តារា​ចម្រៀងទោល K-Pop ផ្នែក​នារីដំបូង​បង្អស់ ដែលមានសមត្ថភាព​ខ្ពស់ ក្នុងការទទួល​បាន​ចំនួន Stream ច្រើន​បែប​នេះ។ គេក៏នៅ​មិនភ្លេចដែរថា​ ដំបូងឡើយគឺ Jennie ជា​អ្នក​គ្រងតំណែងនេះ​ ដោយបទ​ចម្រៀងរបស់​នាង​មាន​អ្នកចូល Stream ចំនួន ៣០០លានដង រយៈពេល​ ៩៦០ថ្ងៃ ប៉ុន្តែពេល​នេះ​ម្ចាស់តំណែង​ថ្មី​បាន​បង្ហាញ​មុខជំនួសហើយ គឺជាសមាជិក BLACKPINK ដដែល។

ជាមួយគ្នានោះ អាល់ប៊ុម​ LALISA វិញ ក៏សម្រេច​ជោគជ័យ​ធំ​ ដោយ​បាន​ឈរនៅ​តំណែងកំពូល​លើតារាង iTunes Top Songs ក្នុង ៧២ប្រទេស និងតារាង YouTube Top 100 Songs ក្នុង​រយៈពេល​ដល់ទៅ ២ សប្ដាហ៍ជាប់គ្នា៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់