• 2021-12-31 06:44:06
  • ព័ត៌មាន

ក្ដៅៗ! Big Hit Music ច្រានចោលដល់ជើងមេឃនូវព័ត៌មានថា RM កំពុងទាក់ទងនារីអ្នកមាន

  • 2021-12-31 06:44:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតកម្ម BIG HIT MUSIC ដែល​ជា​អ្នកគ្រប់គ្រងរបស់ BTS បាន​ច្រានចោលទាំងស្រុង​នូវ​អ្វី​ដែល​បាន​លើកឡើងថា​ RM កំពុង​ទាក់ទង​មាន​ទំនាក់ទំនង​ស្នេហាលួចលាក់។

នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ YouTube Channel មួយបាន​បង្ហោះវីដេអូ​មួយ​ ដោយអះអាង និង​លើកពីភស្តុតាងថា​ RM កំពុង​ស្ថិតក្នុងទំនាក់ទំនងស្នេហាជាមួយនឹង​នារី​ម្នាក់ដែលជាអ្នកមាន តាំងពីឆ្នាំ ២០១៩មកម្ល៉េះ។

ជាការឆ្លើយតប Big Hit Music បាន​ចេញមុខនិយាយនៅថ្ងៃទី៣១ ខែធ្នូនេះ​ថា៖ «ព័ត៌មាន​ចចាមអារ៉ាម​ស្នេហាដែល​ជាប់ពាក់ព័ន្ធ​ជាមួយនឹង​ RM គឺមិនមែនជាការពិតទេ»

ឈានចូល​រយៈពេល​ចុងឆ្នាំនេះ Big Hit Music ត្រូវ​រវល់បន្តិច​ហើយក្នុងការ​ចេញច្រានចោល​ព័ត៌មាន​ស្នេហារបស់​តារារបស់ខ្លួន ព្រោះ​កាល​ពីដើមសប្ដាហ៍ បណ្ដាញសង្គម​មាន​ការ​ផ្ទុះ​ជា​ខ្លាំង​នឹង​ព័ត៌មាន​ដែល​ល្បីថា Jungkook មាន​ទំនាក់ទំនងស្នេហាជាមួយនឹង​តារាស្រីម្នាក់ ទាំង​ដែលការពិតពួកគេ​មិនទាំងធ្លាប់ជួបគ្នាផង៕​

ប្រភព៖ Soompi ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់