• 2021-12-31 09:03:58
  • ព័ត៌មាន

ការប្រគំតន្ត្រីរាប់ថយក្រោយស្វាគមន៍ឆ្នាំថ្មី នឹងនាំមកនូវពេលវេលាពិសេសៗក្នុងកម្មវិធីយប់នេះ

  • 2021-12-31 09:03:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រាបៀរ វឌ្ឍនៈ សហការជាមួយផ្សារទំនើប វឌ្ឍនៈ កាពីតាល នាំមកនូវកម្មវិធីប្រគំតន្រ្តីរាប់ថយក្រោយស្វាគមន៍ឆ្នាំថ្មី Late Night Shopping, Fashion & Countdown Party ដ៏ អស្ចារ្យក្នុងបរិវេណសួន Vattanac Capital Lifestyle Park។

ជឿជាក់ថាគ្រប់គ្នាពិតជាទន្ទឹងរង់ចាំរាប់ថយក្រោយស្វាគមន៍ឆ្នាំថ្មីឆ្នាំ២០២២ នាយប់នេះជាមួយក្រុមគ្រួសារ មិត្តភ័ក្តិ បងប្អូន និងមនុស្សជាទីស្រឡាញ់។ ស្រាបៀរ វឌ្ឍនៈ សហការជាមួយផ្សារទំនើប វឌ្ឍនៈ កាពីតាល ចូលរួមអបអរសាទរ និងប្រារព្វពេលវេលាដ៏អស្ចារ្យនេះជាមួយលោកអ្នក ដោយនាំមកនូវកម្មវិធី Late Night Shopping, Fashion and Countdown Party ដ៏ធំជាងគេបង្អស់នៅរាជធានីភ្នំពេញ។

នេះមិនមែនជាលើកទីមួយដែលផ្សារទំនើប វឌ្ឍនៈ កាពីតាល នាំមកនូវបទពិសោធន៏ទិញទំនិញដល់យប់អាធ្រាត ការដើរបង្ហាញម៉ូតពីម៉ាកយីហោលំដាប់ពិភពលោក ការរាំលេងជាមួយ DJ និងកម្មវិធីកម្សាន្តជាច្រើនទៀត។

ឆ្នាំនេះកាន់តែពិសេសដោយមានវត្តមានស្រាបៀរផលិតពីស្រូវសាលីសុទ្ធ វឌ្ឍនៈ ព្រីមៀមបៀរ ដែលនឹងបន្ថែមភាពរីករាយដល់អ្នកចូលរួមទាំងអស់ក្នុងបរិវេណសួនច្បារដ៏ថ្មីស្រឡាងរបស់ផ្សារទំនើបនេះគឺ Vattanac Capital Lifestyle Park ការចូលរួមពីកំពូលតារាចម្រៀងល្បីៗជាច្រើនរូប ការទទួលទានស្រាបៀរ និងអាហារសម្រន់ រាំកម្សាន្តជាមួយ DJ និងរាប់ថយក្រោយស្វាគមន៍ឆ្នាំ២០២២ ដែលនឹងមានផ្សាយផ្ទាល់លើទំព័រហ្វេកបុកផ្លូវការរបស់ស្រាបៀរ វឌ្ឍនៈ ចាប់ពីម៉ោង ៧យប់តទៅ។

វឌ្ឍនៈ ព្រីមៀមបៀរ ត្រូវបានបង្កើតឡើងពីទស្សនៈនៃការជួបជុំ។ ការជួបជុំដែលបានមកពីការប្រមូលផ្តុំរវាងក្រុមគ្រួសារ មិត្តភក្តិ និងមនុស្សជាទីស្រឡាញ់បង្កើតជាពេលវេលាដ៏អស្ចារ្យមួយដើម្បីឲ្យពួកគេចែករំលែកភាពរីករាយទៅវិញទៅមក។ ភាពរីករាយនេះហើយ ដែលយើងជឿជាក់ថាជាអាថ៌កំបាំងនៃជីវិតដ៏ពិតប្រាកដដែលមនុស្សយើងត្រូវការ។

ទាំងនេះគឺជាហេតុផលដែលក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី ខិតខំស្រាវជ្រាវរកគ្រឿងផ្សំដ៏មានគុណភាពខ្ពស់បំផុត និងសម្រិតសម្រាំងវត្ថុធាតុដើមបញ្ចូលគ្នាដើម្បីទទួលបានសមិទ្ធផលស្រាបៀរ វឌ្ឍនៈ ដ៏ល្អឥតខ្ចោះនេះផលិតពីស្រូវសាលីសុទ្ធដំបូងគេបង្អស់នៅកម្ពុជា ដើម្បីទទួលបានរសជាតិនៃភាពរីករាយដ៏ពិតប្រាកដ ភាពរីករាយដែលស្ថិតក្នុងខ្លួនប្រជាជនកម្ពុជាគ្រប់ៗរូប។ ស្រាបៀរ វឌ្ឍនៈ ចែករំលែកភាពរីករាយ ដែលអាចឲ្យមនុស្សគ្រប់រូបទទួលបាននូវថាមពលវិជ្ជមានជំនះរាល់ឧបសគ្គទាំងឡាយ។ ស្រាបៀរ វឌ្ឍនៈ នាំមកនូវស្នាមញញឹម និងភាពរីករាយគ្មានដែនកំណត់ សម្រាប់ការជួបជុំសប្បាយរីករាយគ្រប់កម្មវិធី ។ ដើម្បីភាពរីករាយ អបអរសាទរទាំងអស់គ្នា ជាមួយស្រាបៀរ វឌ្ឍនៈ៕

អត្ថបទ៖ យី សុធារី

មតិយោបល់