• 2021-12-31 14:43:36
  • ព័ត៌មាន

ឡូយអស់ទាស់! បង្អួតសម្រស់នៅផ្ទាល់ដីមិនអស់ចិត្ត មកបង្អួតសម្រស់លើអាកាស

  • 2021-12-31 14:43:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការប្រគំតន្រ្តីលើអាកាស ឬ Virtual Sky-High New Year’s Countdown Concert លើកដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា មានការចូលរួមពីតារាល្បីៗជាច្រើនរូប។ ក្នុងនោះមានតារាកិត្តិយស និងតារាចម្រៀងល្បីៗជាច្រើនបានបង្ហាញ និង បង្អួតសំលៀកបំពាក់ទាំងស្រស់ស្អាត និងឆើតឆាយ លើកម្រាលព្រំក្រហមឆ្អៅ នៅឆាកតន្រ្តីលើអាកាសរបស់សណ្ធាគារផ្កាយ ៥ សុខាភ្នំពេញដ៏ខ្ពស់ស្គឹមស្គៃស្ថិតនៅត្រើយម្ខាងទីក្រុងភ្នំពេញ។

Smart 2022 Virtual Sky-High New Year’s Countdown ប្រារព្ធឡើងនៅយប់ថ្ងៃទី 31 ធ្នូ ចាក់ផ្សាយផ្ទាល់នៅក្នុងហ្វេសប៊ុករបស់ Smart Axiata និង Pleng by Smart ចាប់ពីម៉ោង 7:30 យប់តទៅរហូតដល់ពេលរាប់ថយក្រោយឆ្លងចូលឆ្នាំថ្មី។ លើសពីនេះទៅទៀតអ្នកចូលរួមមើលការផ្សាយផ្ទាល់ក្នុង Facebook Page Smart Axiata និង Pleng by Smart មានឱកាសឈ្នះរង្វាន់កាតកោសជាច្រើនសន្ធឹកសន្ធាប់ទៀតផង។

តោះមកទស្សនាឈុតសំលៀកបំពាក់របស់តារាកិត្តិយសទាំងអស់គ្នា៖

អត្ថបទ៖ In Sopheng

មតិយោបល់