• 2022-01-03 04:14:45
  • ព័ត៌មាន

អបអរសាទរ! Suga (BTS) បានជា​សះស្បើយទាំងស្រុងពីជំងឺកូវីដ១៩ ហើយ

  • 2022-01-03 04:14:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​មុននេះ​ ផលិតកម្ម BIGHIT Music បាន​ប្រកាសជាសាធារណៈនៅលើ Weverse ថ្លែងពីដំណឹង​ល្អជូន​ដល់អ្នកគាំទ្រថា៖

«សួស្ដី នេះគឺ ផលិតកម្ម BIGHIT Music!

យើងសូមជម្រាបជូនដំណឹង​ថា​ សមាជិក BTS គឺ Suga បាន​ជាសះស្បើយទាំងស្រុងពី​ជំងឺកូវីដ១៩ហើយ ហើយការធ្វើចត្តាឡីស័ករបស់​លោកក៏​បាន​ចប់សព្វគ្រប់ដែរ គិតត្រឹម​ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២នេះ។

Suga អ្នកដែល​បាន​ទទួល​ការព្យាបាល​នៅ​ផ្ទះរយៈពេល ១០ថ្ងៃ គឺតាំងពីថ្ងៃសុក្រ ទី២៤ ខែធ្នូនោះ ពេល​នេះ​អាច​វិលត្រឡប់​មកបំពេញ​ការងារ​ជាប្រចាំថ្ងៃ​របស់លោកបាន​ធម្មតាវិញ​ហើយ។

Suga មិនបាន​ឃើញ​មាន​រោគសញ្ញាជាក់លាក់ណាមួយ​បង្ហាញ​ឡើងទេ អំឡុងពេលធ្វើចត្តាឡីស័ក ហើយបច្ចុប្បន្ន​ក៏កំពុងសម្រាកនៅផ្ទះដែរ។

ពួកយើងសូម​ថ្លែងអំណរគុណដល់អ្នកគាំទ្រ​ទាំងអស់ ដែល​បាន​បារម្ភពីសុខភាព​របស់​តារាៗរបស់ពួកយើង ក៏ដូចជាអរគុណដល់អ្នកដែល​ស្ថិតក្នុងសមរភូមិពេទ្យដែល​បាន​ខិតខំអស់ពីសមត្ថភាព ដើម្បីប្រយុទ្ធប្រឆាំងនឹង​ជំងឺកូវីដ១៩។

យើងនឹង​បន្តចាត់ទុកបញ្ហាសុខភាព​របស់​តារាជាចម្បង ហើយនឹង​គោរពនូវរាល់ការ​ណែនាំរបស់ក្រសួងសុខាភិបាលជានិច្ច។ អរគុណច្រើន»។

រម្លឹក​ទៅ​កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ Suga គឺជា​សមាជិក​ដំបូង​របស់ BTS ដែល​ធ្វើតេស្តឃើញសញ្ញាវិជ្ជមានកូវីដ១៩ ហើយមិនយូរប៉ុន្មាន Jin និង RM ក៏ក្លាយជា​សមាជិក​បន្ទាប់ដែល​ឆ្លងជំងឺនេះដែរ៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់