• 2022-01-04 04:04:14
  • ព័ត៌មាន

ការប្រគំតន្ត្រីសម័យបែបឌីជីថល CAMBODIA TASTE OF COOL CONCERT បង្កើតបទពិសោធថ្មីអស្ចារ្យ

  • 2022-01-04 04:04:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រាបៀរ កម្ពុជា កាលពីចុងខែធ្នូ ឆ្នាំ២០២១ បានចេញផ្សាយវគ្គដំបូងនៃការប្រគំតន្ត្រីសម័យបែបឌីជីថល ឈ្មោះថា «CAMBODIA TASTE OF COOL CONCERT» ដើម្បីនាំយកបទពិសោធថ្មីនៃការស្តាប់ចម្រៀង និងបង្កើតអារម្មណ៍ប្លែកជូនដល់អ្នកទស្សនាជាមួយនឹងចម្រៀងពិរោះៗពីតារាល្បីៗនៅកម្ពុជា។

អ្នកស្រី គង់ កុសល នាយិកាទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានប្រសាសន៍ថា៖ «ស្រាបៀរ កម្ពុជា បានឈានជើងមួយជំហានទៀត ដោយនាំយកការកម្សាន្តបែបថ្មីជូនដល់ពលរដ្ឋកម្ពុជា។ ការស្តាប់បទចម្រៀងពិរោះៗតាមរយៈការប្រគំតន្ត្រីសម័យបែបឌីជីថល អាចជួយឲ្យយើងទាំងអស់គ្នារំសាយអារម្មណ៍តានតឹង បង្កើតអារម្មណ៍ល្អៗ ពិសេសធ្វើឲ្យបរិយាកាសកាន់តែរីករាយនៅពេលមានស្រាបៀរ កម្ពុជានៅក្បែរ»

កម្មវិធីនេះ គឺជាការ Live ផ្ទាល់ការប្រគំតន្ត្រីនៅលើហ៊្វេសប៊ុកផេក និង Channel YouTube របស់ស្រាបៀរ កម្ពុជា រៀងរាល់១ខែម្តងនៅវេលាម៉ោង ៦ល្ងាចដែលមានតារាល្បីៗដូចជាកញ្ញា ចិត្ត កញ្ចនា ក្រុមតន្ត្រី Nevrmind Band ក្រុមតន្ត្រី P-Sand X Brothers កញ្ញា ពេជ្រ សោភា និងក្រុមតន្ត្រី La Cima Cartel ច្រៀងបទចម្រៀងល្បីៗរបស់ខ្លួន។

ជាក់ស្តែង នៅវគ្គដំបូង កញ្ញា ចិត្ត កញ្ចនា បានបកស្រាយចម្រៀងយ៉ាងពីរោះ ពិសេសការច្រៀងចម្រៀង៤បទ រួមបញ្ជូលគ្នាតែ១ រួមមាន បទឈឺ, ភ្លេចខ្លួន, ស្រឡាញ់បងទាល់តែបេះដូងឈប់ដើរ និងស្នាមញញឹម ផ្តល់អារម្មណ៍ប្លែកដល់អ្នកទស្សនា។

តើវគ្គបន្ទាប់តារារូបណានឹងបង្ហាញខ្លួន ហើយច្រៀងបទអ្វី? សូមតាមដានហ៊្វេសប៊ុកផេក CAMBODIA BEER ឬ YouTube Channel តាមតំណភ្ជាប់ទាំងនេះ៖ FACEBOOK, YOUTUBE

ស្រាបៀរ កម្ពុជា រសជាតិទាន់សម័យពិសាដោយការទទួលខុសត្រូវ!

សូមទស្សនាវីដេអូខាងក្រោមនេះ៖

មតិយោបល់