• 2022-01-04 05:07:39
  • ព័ត៌មាន

មុនស្ពាយបទខ្មែរទៅច្រៀងនៅជប៉ុន កូនខ្មែរកាត់ថៃរូបនេះ ចេញMV អំបាញ់មិញ ១បទទៀតហើយ!

  • 2022-01-04 05:07:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Soup pha ដែលជាតារាចម្រៀង និងជាកូនខ្មែរកាត់ថៃ១រូបកើតនៅលើទឹកដីសហរដ្ឋអាមេរិក ប្រកាសថា ខ្លួន និងបងប្រុសម្នាក់គ្រោងចេញដំណើរទៅប្រទេសជប៉ុន ដើម្បីច្រៀងបទខ្មែរ ជប៉ុន និងអង់គ្លេសជាច្រើនបទ នៅទីនោះក្នុងឱកាសប្រគុំតន្ដ្រីមិត្ដភាពកម្ពុជា-ជប៉ុន នាដើមខែឧសភា ឆ្នាំ២០២២។

កូនខ្មែររូបនេះ បានបញ្ជាក់នៅលើគណនីFacebook នៅថ្ងៃទី៤ ខែមករា ថា រូបលោក និងបងប្រុសធំឈ្មោះ Khanongsak Phaiboon នឹងចូលរួមកម្មវិធីនេះ ហើយក៏ច្រៀងនៅលើឆាកតន្ដ្រីជាមួយគ្នានៅថ្ងៃទី៤ និងទី៥ ខែឧសភា នាទីក្រុងតូក្យូ។

លោក Soup Pha ៖“អរគុណចំពោះឱកាសដ៏អស្ចារ្យនេះ ខ្ញុំនឹងសម្តែងចម្រៀងជាភាសាអង់គ្លេស ខ្មែរ ជប៉ុន…ខ្ញុំត្រេកអរ និងអន្ទះសារចង់ទៅសម្ដែងនៅទីនោះណាស់”។

ទោះជាយ៉ាងណាលោកមិនបានបង្ហើបពីចំណងជើង ឬចំនួនបទចម្រៀងខ្មែរដែលលោកនឹងលើកយកទៅច្រៀងនៅប្រទេសជប៉ុននោះទេ។ ប៉ុន្ដែគេសង្កេតឃើញថាតារាចម្រៀងរូបនេះ តែងតែនិពន្ធ និងច្រៀងដោយខ្លួនឯងនូវបទចម្រៀងខ្មែរថ្មីៗ ជាមួយនឹងទឹកដមសំឡេងដ៏ផ្អែមពីរោះរបស់គេ។

ជាក់ស្ដែងនៅមុនឈានជើងចូលទឹកដីជប៉ុន ដើម្បីច្រៀងក្នុងឱកាសប្រគុំតន្ដ្រីមិត្ដភាពកម្ពុជា-ជប៉ុន ខាងមុខនេះ លោក Soup Pha បានចេញMV មនោសញ្ចេតនា១បទក្រោមចំណងជើងថា“ស្នាមខាំ" នៅថ្ងៃទី៤ ខែមករា នេះ។

អត្ថន័យនៅក្នុងបទចម្រៀងមួយនេះ គឺចង់បង្ហាញទំហំនៃការស្រលាញរបស់បុរសលើនារីម្នាក់ ដោយគេបានប្រើឃ្លាថា៖ “បើទោះបីអូនកាច ឆ្នាស ក៏អូននៅតែសំខាន់”។ Soup Pha បានផ្ចិតផ្ចង់ផលិតចម្រៀងនេះឡើង ដើម្បីផ្ញើជូនអ្នកគាំទ្ររបស់ខ្លួន ជាពិសេសកូនខ្មែរ ថៃ ឡាវទាំងអស់ដែលកំពុងរស់នៅតំបន់អាស៊ី និងរស់នៅសហរដ្ឋអាមេរិកទាំងអស់គ្នា៕

ជិន សុភ័ក្ដ្រ

មតិយោបល់