• 2022-01-04 07:00:55
  • ព័ត៌មាន

ទស្សនៈរបស់អតីតតារាសម្ដែង ខៃ ប្រសិទ្ធ ចំពោះបេក្ខភាពនាយករដ្ឋមន្ដ្រីរបស់ឯកឧត្ដម ហ៊ុន ម៉ាណែត

  • 2022-01-04 07:00:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីតតារាសម្ដែងលោក ខៃ ប្រសិទ្ធ ដែលឃ្លាតឆ្ងាយពីរង្វង់សិល្បៈខ្មែរ បន្ទាប់ពីលោកប្រើជីវិតរស់នៅយ៉ាងមានក្ដីសុខនៅប្រទេសអូស្ដ្រាលីជាច្រើនឆ្នាំមកហើយនោះ នៅទី៤ ខែមករា នេះ លោកបានចេញវីដេអូមួយនិយាយបេក្ខភាពនាយករដ្ឋមន្ដ្រីរបស់ឯកឧត្ដម ហ៊ុន ម៉ាណែត។

ការបង្ហាញទស្សនៈរបស់លោកនេះ គឺនៅអំឡុងពេលដែលលោកកំពុងមានវត្ដមាននៅស្រុកខ្មែរ ហើយវីដេអូរបស់លោកត្រូវបានចែករំលែកដោយប្រធានសមគមសិល្បករខ្មែរ លោក ហេង ឡុង នៅថ្ងៃនេះ។ បើតាមវីដេអូរយៈពេលជិត២០នាទីនោះ លោក ខៃ ប្រសិទ្ធ បានកោតសរសើរឯកឧត្ដម ហ៊ុន ម៉ាណែត ថាលោក គឺជាមនុស្សឆ្លាត លឿន ហើយព្យាយាមបំផុតដោយលោកចំណាយពេលស្ទើរពាក់កណ្ដាលជីវិតដើម្បីសិក្សា។

លោក ខៃ ប្រសិទ្ធ៖ “ខ្ញុំស្គាល់ច្រើនណាស់! កូនអ្នកធំៗកាលពីសម័យសង្គមរាស្ដ្រនិយម…សុទ្ធតែពិបាក តែសម្រាប់លោក ហ៊ុន ម៉ាណែត សមណាស់ធ្វើការនៅក្នុងអូហ្វីសនាយករដ្ឋមន្ដ្រី(តំណែងនាយករដ្ឋមន្ដ្រី) ព្រោះខ្ញុំមើលឃើញថា គាត់ស្ថិតនៅក្នុងវ័យ Enjoy life ហើយមានឪពុកជានាយករដ្ឋមន្ដ្រីអីចេះទៀត គឺសប្បាយណាស់ក្មេង តែគាត់អត់ទេ សុខចិត្ដចេញទៅស្វែងរកចំណេះវិជ្ជាស្ទើរពាក់កណ្ដាលជីវិត”។

ដើម្បីកុំខាតពេលយូរ សូបប្រិយមិត្ដទស្សនា និងស្ដាប់ទស្សនៈរបស់អតីតតារាសម្ដែងប្រុស ខៃ ប្រសិទ្ធ ដូចតទៅ៖

ជិន សុភ័ក្ដ្រ

មតិយោបល់