• 2022-01-06 03:56:57
  • ព័ត៌មាន

HYBE បង្ហើបគម្រោងថ្មីរបស់តារាៗ មានទាំងចេញអាល់ប៊ុមឆ្នាំ ២០២២ ការប្រគំតន្ត្រី និងក្រុមនារីថ្មី

  • 2022-01-06 03:56:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្នាំ ២០២១ បាន​បញ្ចប់ទៅជាស្ថាពរ ហើយ​បាន​បន្សល់ទុកនូវអនុស្សាវរីយ៍ល្អៗមិនអាច​បំភ្លេចបាន ពិសេសជាមួយនឹង​តារា K-Pop។ ឆ្នាំ​ចាស់ តារាៗប្រចាំវិស័យបាន​ប្រឹង​ប្រែងជាខ្លាំង​ក្នុងការ​ចេញបទ​ចម្រៀង ក៏ដូចជាអាល់ប៊ុម ដើម្បី​អ្នកគាំទ្រ​របស់ពួកគេ​រៀងៗខ្លួន។ ចុះ​ចូលឆ្នាំ ២០២២ តើពួកគេ​នឹង​ត្រៀមអ្វី​ខ្លះ?

តាម​ប្រភពព័ត៌មាន​ ផលិតកម្មយក្សប្រចាំកូរ៉េគឺ HYBE ​បង្ហាញពីគម្រោងរបស់ពួកគេ ដើម្បី​សម្រេច​ផ្លែផ្កាជា​បន្តនៅ​ឆ្នាំ ២០២២។ ​HYBE នឹងបន្តសកម្មភាព​របស់ខ្លួនក្នុង​ប្រទេស​កូរ៉េ និង​បរទេស ដោយ ENHYPEN នឹង​ចេញអាល់ប៊ុម «Dimension: Answer» នៅថ្ងៃទី១០។

BTS វិញ​គ្រោង​ចេញអាល់ប៊ុមសម្រាប់ឆ្នាំ​ថ្មី ព្រម​ទាំងនឹង​មាន​ការប្រគំតន្ត្រីផ្ទាល់នៅ​ក្នុងក្រុងសេអ៊ូល នៅ​ខែមីនា ប៉ុន្តែ​សម្រាប់ពេល​វេលាជាក់លាក់មិនទាន់​មាន​ការ​ឲ្យដឹង​ទេ។

ជាមួយគ្នានោះ​នៅឆ្នាំ ២០២២នេះដែរ HYBE ក៏​មាន​គម្រោងបង្ហាញ​ក្រុមនារី​ថ្មីដែរ ហើយក្រុមនារី​ថ្មីនេះ​នឹង​ស្ថិតនៅក្រោម​ផលិតកម្មឯករាជ្យ ADOR។ ជាមួយគ្នានោះ HYBE ក៏កំពុង​ធ្វើការជាមួយនឹង​ HYBE Label Japan ក្នុង​ការ​ស្វែងរក​ក្រុមបុរសថ្មីផងដែរ។

កាលពីឆ្នាំមុន គ្រប់តារារបស់ HYBE ធ្វើ​បាន​យ៉ាង​ល្អ ដោយ​ទទួល​ជោគជ័យ​មិនធម្មតា ទោះ​បី​ស្ថិតក្នុង​សម័យ​កូវីដ១៩ ប៉ុន្តែ​ផ្លែផ្កាដែល​សម្រេច​បាន​ពិតជា​ធំធេងមិនធម្មតាឡើយ៕

ប្រភព៖ Allkpop ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់