• 2022-01-11 01:40:00
  • ព័ត៌មាន

ឮប្រើពាក្យបរទេសច្រើន ឆន ស្រីណេត អំពាវនាវកូនខ្មែរប្រើពាក្យខ្មែរឡើងវិញ កុំឲ្យបាត់បង់

  • 2022-01-11 01:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បវរកញ្ញាជ័យលាភីរងលំដាប់ទី១ Miss Universe Cambodia ២០២១ កញ្ញា ឆន ស្រីណេត បានអំពាវនាវឲ្យកូនខ្មែរទាំងអស់ ងាកមកប្រើពាក្យខ្មែរវិញ ដែលជំនួសដោយភាសារបរទេស រហូតធ្វើឲ្យអ្នកគាំទ្រសរសើរនិងគាំទ្រនាងគ្រប់គ្នា។

ថ្មីៗនេះ បវរកញ្ញាជ័យលាភីរងលំដាប់ទី១ Miss Universe Cambodia ២០២១ កញ្ញា ឆន ស្រីណេត បានបញ្ចេញវីដេអូមួយដើម្បីពញ្ញាក់ស្មារតីដល់កូនខ្មែរឲ្យប្រើពាក្យខ្មែរមួយចំនួនឡើងវិញ ក្រោយឃើញកូនខ្មែរមួយចំនួនធំប្រើពាក្យបរទេស ដូចជា ចែ ជេជេ អ៊ី កុងម៉ា ជាដើម។ បវរកញ្ញាជ័យលាភីរងលំដាប់ទី១ រូបនេះបានបញ្ជាក់ទៀតថា សម្រាប់ខ្មែរកម្ពុជាក្រោមដែលនាងធ្លាប់បានរស់នៅតាំងពីតូចរហូតមកដល់ពេលនេះ នាងមិនដែលលឺពាក្យទាំងនេះទេ រហូតធ្វើឲ្យនាងឆ្ងល់ពាក្យទាំងនេះឡើង ព្រោះនេះមិនមែនជាភាសារខ្មែរនោះទេ វាគឺជាភាសារចិន។ នាងបានបន្ថែមទៀថា បើកូនខ្មែរយើងនៅតែទម្លាប់ប្រើពាក្យបែបនេះតទៅទៀត អាចធ្វើឲ្យក្មេងជំនាន់ក្រោយ ពីមួយជំនាន់ទៅមួយជំនាន់ទម្លាប់ប្រើរហូតធ្វើឲ្យបាត់បង់ភាសារខ្មែរតែម្តង។

កញ្ញា ឆន ស្រីណេត ដែលជានារីមកពីកម្ពុជាក្រោមរូបនេះ បានអំពាវនាវឲ្យកូនខ្មែរងាកមកប្រើភាសារដែលជារបស់ខ្មែរវិញ ព្រោះដូនតាខ្មែរខំបង្កើតពាក្យរាប់ពាន់ឆ្នាំទុកឲ្យហើយ គួរណាស់ត្រូវតែជួយថែរក្សាភាសារខ្មែរឲ្យបានគង់វង្ស។

ចំណែកអ្នកគាំទ្រជាច្រើន បានសរសើរនិងគាំទ្រនាងយ៉ាងខ្លាំងនៅពេលដែលនាងបានដាស់ស្មារតីដល់កូនខ្មែរ៕

សូមទស្សនាវីដេអូខាងក្រោមនេះ ៖

អត្ថបទ៖ Tep Sovannmoly

មតិយោបល់