• 2022-01-11 02:13:26
  • ព័ត៌មាន

Post រូបលេងៗសោះ Lisa អាចឲ្យអាវ Brand របស់បងបង្កើត​ Jungkook លក់ដាច់អស់ខ្ទេចគ្មានសល់

  • 2022-01-11 02:13:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២ Lisa (BLACKPINK) ​បាន​បង្ហោះរូបភាព​ជា​​ច្រើន​សន្លឹកលើ Instagram ដែលកាន់តែបង្ហាញ​ពីភាព​គួរ​ឲ្យស្រឡាញ់​របស់​នាង។

ភ្ជាប់ជាមួយនឹង​រូបភាព​ទាំងនោះ Lisa បាន​សរសេរថា៖ «សូម​ឲ្យឆ្នាំ ២០២២ ពោរពេញទៅដោយរឿងល្អៗ» ដោយទទួល​បាន​ការ​ចុច Like រាប់លានដូចសព្វដង។

ដោយឡែក​អ្វី​ដែល​គួរ​ឲ្យចាប់អារម្មណ៍នោះគឺ អាវរងាពណ៌ខៀវរបស់ Lisa ជាមួយនឹង​រូបផ្កា Tulib នៅពីមុខនោះ គឺជា Brand របស់ Graffitionmind។ ប្រហែលៗទេ? ពិតណាស់នេះគឺជា Brand ដែល​គ្រប់គ្រង​ដោយ​បងប្រុស​តែមួយ​របស់ Jungkook គឺលោក Junghyun

Brand មួយនេះត្រូវ​បាន​សម្ពោធតាំងពីឆ្នាំ ២០២១ ក្រោមការគ្រប់គ្រង​របស់ក្រុម​ហ៊ុន Six6uys របស់ Junghyun

ពេល​នេះ Graffitionmind កាន់តែទទួល​បានការគាំទ្រ​ទ្វេដង ក្រោយពេល​ Lisa បង្ហោះរូបភាព​នោះលើគណនីបណ្ដាញសង្គម​របស់ខ្លួន។

ងាក​ចូល​តម្លៃលក់រាយវិញ គឺអាវមួយនេះថ្លៃ ១៨៩ ០០០វ៉ុន (ខ្ទង់ ១៥៨ដុល្លារ) ហើយ​មាន​ ២ទំហំ តែមកទល់ពេលនេះ អាវទាំង ២ទំហំលក់ដាច់អស់ខ្ទេចតែម្ដង៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់