• 2022-01-11 08:41:55
  • ព័ត៌មាន

ក្រុមហ៊ុនម៉ាសមួយ និង HYBE ត្រូវស៊ីស៊ុបពើដូចគ្នា ពេលដាក់លក់ម៉ាស តម្លៃដល់ជាង ២០០ដុល្លារ

  • 2022-01-11 08:41:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​នេះ​ ក្រុមហ៊ុន​ផលិតម៉ាសមួយ​មាន​ឈ្មោះថា DOBUMASK កំពុង​ប្រឈម​នឹង​បញ្ហាធំ​មួយ​ ក្រោយលក់ម៉ាសដែល​សហការជាមួយនឹង​ HYBE

ម៉ាសដែល​ផលិតចេញនោះ មាន​ពណ៌ច្រើនប្រភេទ​ខុសៗគ្នា ត្រូវ​នឹង​សមាជិក​ម្នាក់ៗរបស់ BTS ហើយប្រអប់ត្រូវ​បាន​រចនាម៉ូដ​ ដោយប្រើពណ៌អាល់ប៊ុម BTS របស់ក្រុម។ ម៉ាសនីមួយៗ​ក៏ត្រូវ​បាន​តុបតែង​ជា​ Logo «Butter» ដែរ។

ក្នុងមួយប្រអប់មាន​ម៉ាស ចំនួន ត្រូវ​បាន​វេចខ្ចប់ទៅតាម​សមាជិកម្នាក់ៗដូចគ្នា។ ឈុតម៉ាស 7x7 (មាន​ ៧ពណ៌ ក្នុង១ពណ៌មាន ៧ម៉ាស) និងត្រូវ​បាន​លក់ក្នុងតម្លៃ ២៤៥ ០០០វ៉ុន (ខ្ទង់ ២០៤ដុល្លារ)

ដោយសារ​តែ​ម៉ាសនេះ​ ផលិតចេញមក​ដោយ​ក្រុមហ៊ុន DOBUMASK​ មិនមែនចេញពី HYBE ទើបអ្នកគាំទ្រនាំគ្នាចោទសួរទៅ​ HYBE ពីការចុះកិច្ចព្រមព្រៀងដ៏សែន​ថ្លៃពេលនេះ។ អ្វី​ដែលសំខាន់ ពេល​នេះ DOBUMASK ក៏កំពុង​រងនូវការ​រិះគន់​មិនធម្មតាចំពោះការផ្ទុះ​ឡើង​នៃ​មេរោគរាតត្បាតពេល​នេះ​ដែរ។

មតិមហាជនមួយចំនួន​បាន​លើកឡើងថា៖

- «ម៉ាសអត់ទាំងស្អាតផង! ម​នុស្សម្នានឹងគិតថា​ អ្នកដែលពាក់ម៉ាសហ្នឹង មានតែអ្នកគាំទ្រក្រុមចម្រៀងទេ» - «Big Hit ត្រូវ​តែខ្លាំង! ពួកគេគិតតែអ្នកគាំទ្រ​ហ្នឹង​សម្បូរលុយ ហើយល្ងង់» - «តាមពិតទៅអត់មានអីទេ! តែ​មែនទែនទៅពួកគេគ្រាន់តែ​លក់ម៉ាសបែប​ហ្នឹងក្នុងសម័យផ្ទុះមេរោគរាតត្បាត! ក្រៅពីហ្នឹងអត់មាន​គិតអីផ្សេងទេ»

សរុបជារួមមតិមួយចំនួន បាន​បន្ទោសទៅលើ HYBE ដែលរួមកឲដៃសហការក្នុងការធ្វើម៉ាសនេះចេញ ដោយសារតម្លៃ ​និង គុណភាព​មិនស័ក្តិសម​នឹងគ្នា។ យ៉ាងណា​ក្ដី​ទាក់ទង​នឹង​បញ្ហា​នេះ​ HYBE មិនទាន់ចេញ​សេចក្ដី​ថ្លែងការណ៍អ្វីនៅឡើយ៕

ប្រភព៖ Koreaboo

មតិយោបល់