• 2022-01-12 02:23:02
  • ព័ត៌មាន

ដំណឹងល្អ! ផលិតករភាពយន្ត ហ៊ុយ យ៉ាឡេង បើកវគ្គសិក្សាភាពយន្ត ដល់ប្អូនៗជំនាន់ក្រោយជាលើកដំបូង

  • 2022-01-12 02:23:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតករភាពយន្ដ និងជាម្ចាស់ខ្សែភាពយន្ដរឿង"ដើម្បីកូន" គឺលោក ហ៊ុយ យ៉ាឡេង បានធ្វើឲ្យអ្នកគាំទ្រសប្បាយចិត្តយ៉ាងខ្លាំង ក្រោយពីលោកប្រកាស់បើកវគ្គសិក្សាភាពយន្ត។

នៅមុននេះបន្តិច លោក ហ៊ុយ យ៉ាងឡេង បានបញ្ចេញវីដេអូខ្លីមួយដែលនិយាយពីការបើកវគ្គសិក្សាដល់ប្អូនៗជំនាន់ក្រោយដែលចង់ចេះរៀនសូត្រពីការផលិតភាពយន្ត ការសម្តែង ផ្នែកនិពន្ធរឿង កាត់តរូបភាពនិងវីដេអូ ថតរូបវីដេអូ ផ្នែកដឹកនាំរឿង។ ក្នុងនោះដែរ ផលិតកររូបនេះ ក៏បានផ្តល់អាហាររូបករណ៌ដល់ប្អូនៗចំនួន៣០នាក់ផងដែរ។ សម្រាប់វគ្គសិក្សានេះ លោកបានដាក់ឈ្មោះថា វគ្គសិក្សាកថាជ័យភាពយន្តសិស្សជំនាន់ទី១

គ្រាន់តែផលិតករភាពយន្តបានបញ្ចេញវីដេអូនេះភ្លាម ធ្វើឲ្យប្អូនៗជំនាន់ក្រោយត្រេកអរជាពន់ពេក ដែលមានបើកបង្រៀងបែបនេះ៕

សូមទស្សនាវីដេអូខាងក្រោមនេះ ៖

អត្ថបទ៖ Tep Sovannmoly

មតិយោបល់