• 2022-01-12 02:39:10
  • ព័ត៌មាន

ថាប៉ាម៉ាក់ទៅក្រមិចក្រមើម ដល់មើលកូន គង់ ចាន់ស្រីមុំ ធំឡើងកាន់តែពូកែលេងទឹកមុខថ្មីរហូត

  • 2022-01-12 02:39:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ូម៉ូ គឺជា​កូនស្រី​បណ្ដូល​ចិត្តតែមួយរបស់ តារា​ស្រី​ហាយសូ គង់ ចាន់ស្រីមុំ និង​លោក គឹម សីហា ដែល​តែង​បង្ហាញ​ទឹក​មុខ Cute និង​កាយវិការបែប​ក្មេងឡិកឡក់កូរប៉ាម៉ាក់ និង​អ្នកជុំវិញ​ខ្លួនគ្រប់ពេល។

គ្រប់ Post របស់នាង ដែលត្រូវបានបង្ហោះ​ពេញ Facebook តែង​ទទួល​បាន​ការ Like និង Share ច្រើន។ នេះ​ក៏ព្រោះ​តែភាព​ក្រមិចក្រមើម លេងសើចបែប​ក្មេង​កំពុង​លូតលាស់ ហើយពិតជាធ្វើឲ្យគ្រប់គ្នា​ដែលឃើញហើយ ទប់ចិត្តមិនក្នាញ់ មិនស្រឡាញ់មិនបាន​ទេ។

ម៉ូម៉ូ មាន​ឈ្មោះពិត គឹម សីហ៍មរកត កើតនៅឆ្នាំ ២០១៨ ដូច្នេះ​មកដល់ឆ្នាំ ២០២២ នេះ នាងមានអាយុ ៤ឆ្នាំហើយ និងកំពុងពេញជាទីស្រឡាញ់របស់គ្រួសារ និង​មនុស្សជា​ច្រើននាក់។ នាង​តែងទទួល​បាន​ការស្រឡាញ់យ៉ាងកក់ក្ដៅ ស្របពេលជាកូនទោល នាងពិតជា​ទទួលបានការអប់រំយ៉ាងល្អពីប៉ាម៉ាក់ និងមិនទម្រើសជ្រុលទេ៕

រូបភាពពីទំព័រហ្វេសប៊ុក Kem Seimorokot_MOMO

អត្ថបទ៖ យី សុធារី

មតិយោបល់